ជាតិ
សង្គមជាតិ
សរសេរ​ពាក្យ «​សំបូរ​ព្រៃ​គុក​» ជា​ពាក្យ​ត្រឹមត្រូវ​
08, Jul 2021 , 10:09 am        
រូបភាព
 
​ក្រោយពី​«​តំបន់​ប្រាសាទសំបូរព្រៃគុក​» ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ ការជជែក​ដណ្តឹងសួរ​គ្នា​អំពី​ការប្រកប​ពាក្យ​សំបូរ​ព្រៃ​គុក តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាន់តែ​ផុលផុស​។ បើទោះជា​រដ្ឋាភិបាល​បាន​ប្រកប​ពាក្យ សំបូរ​ព្រៃ​គុក ដូចនេះ​ក៏ដោយ សាធារណជន​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​ថា គេ​ធ្លាប់​ឃើញ​ការប្រកប​បែបនេះ​វិញ​គឺ សំបូរ​ព្រៃគុហ៍ ដែល​មកពី​ពាក្យ​គុហា​។​

 
​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​លោក ច័ន្ទ សំណព្វ ដែលជា​អនុប្រធាន​រាជបណ្ឌិត្យសភា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រកប​ពាក្យ សំបូរ​ព្រៃ​គុក ដោយ​សរសេរ «​គុក​» គឺជា​ការប្រកប​ត្រឹមត្រូវ​។ លោក​បណ្ឌិត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គុក ជា​ពាក្យបុរាណ​ខ្មែរ ដែល​មានន័យថា ប្រាង្គ ប្រាសាទ​»​។​
 
​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា ដែលជា​បុរាណ​វិទូ ហើយ​មាន​គម្រោង​ថត​វីដេអូ​ឯកសារ​ស្តីអំពី​ប្រាសាទសំបូរព្រៃគុក​នេះ ក៏​យល់ស្រប​ជាមួយ​លោក​បណ្ឌិត ច័ន្ទ សំណព្វ អំពី​ការប្រកប​ពាក្យ សំបូរ​ព្រៃ​គុក យ៉ាង​ដូច្នេះ​ដែរ​។ លោក​បុរាណ​វិទូ​ពន្យល់ថា បើទោះជា​ពាក្យ «​គុក​» ដែល​ពលរដ្ឋ​សម័យ​បច្ចុប្បន្ន​ស្គាល់​ថា​ជា ពន្ធនាគារ​នោះ ប៉ុន្តែ​ដូនតា​ខ្មែរ​ពី​សម័យបុរាណ បាន​ប្រើប្រាស់​ពាក្យ​គុក​នេះ ដើម្បី​សំដៅ​ទៅលើ​ទីសក្ការៈ​បូជា ហើយ​វា​គឺជា​ទីកកន្លែង​ដែល​បិទ​ជិត​៕
 
 
 

Tag:
 អក្សរសាស្ត្រ
  ប្រាសាទសំបូរព្រៃ​គុក​
© រក្សាសិទ្ធិដោយ thmeythmey.com