ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺមហារីក​លើ​មនុស្ស​ស្រី ដែល​ឧស្សាហ៍​មិន​ខ្វល់ខ្វាយ​
10, Jul 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន រាងកាយ​អាច​បង្ហាញ​នូវ​អាកា​រៈ​ជាច្រើន​ដែល​បញ្ជាក់ថា មាន​អ្វីមួយ​ខុសធម្មតា​ក្នុង​ខ្លួន​ហើយ​។ ការ​ស្តាប់​នូវ​អ្វីដែល​រាងកាយ​ប្រាប់ អាច​នឹងធ្វើ​ឲ្យ​អ្នក​សម្គាល់​ដឹង​នូវ​អ្វី​ដែលជា​ភាពខុសប្រក្រតី ចម្លែក ឬ​មិនអាច​ពន្យល់បាន​។ អាកា​រៈ​ជំងឺមហារីក​ភាគច្រើន​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្សេងៗ ហើយ​ភាគច្រើន​បែរជា​មិនសូវ​កត់សម្គាល់​ទៅវិញ​។



ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ជំងឺមហារីក​លើ​មនុស្ស​ស្រី ដែល​អ្នក​គប្បី​តាមដាន​ឲ្យ​បាន​ដឹ​តដល់​ផង​៖

    សុដន់​មាន​ខួច ឬ​ប្រែ​ពណ៌​ស្បែ​កនៅ​កន្លែង​ណាមួយ​
    មានការ​ធ្លាក់​ឈាមរដូវ​ទៀត​ទោះបីជា​រ៉ាំ​ង​រដូវ​ហើយក៏​ដោយ​
    ហើមពោះ​
    ការឈឺចាប់​ក្នុង​អាង​ត្រគាក ឬ​មក​រដូវ​ខុសធម្មតា​
    ក្អក​រ៉ាំ​ង​រ៉ៃ​ចាប់ពី ៣​សប្តាហ៍​ឡើងទៅ​
    ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​
    ឧស្សាហ៍​ក្តៅខ្លួន ឬ​ការបង្ក​រោគ​
    មាន​ស្នាម​ជាំ​នៅ​ស្បែក​ច្រើនៗ​
    ឈឺក្បាល​រ៉ាំរ៉ៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com