បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
បិទ​កញ្ចក់​រថយន្ត​កា​រពារ​គ្រាប់កាំភ្លើង ត្រូវប៉ាន់​ទាំង​អ្នកមាន​ជីវភាព​មធ្យម និង​អ្នក​មាននៅ​កម្ពុជា​
10, Jul 2017 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក មាន បញ្ញា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន S-COOL បាន​អះអាងថា កញ្ចក់​ការពារ​គ្រាប់កាំភ្លើង បាន​នាំ​ចូលមក​កម្ពុជា​តាំងពី​ឆ្នាំ​២០១៦ ដោយមាន​អតិថិជន​ចាប់រ​ម្មណ៍​ទាំង​អ្នកមាន​ជីវភាព​មធ្យម និង​អ្នកមាន​។ ការបិទ​កញ្ចក់​បំពាក់​លើ​រថយន្ត​មួយគ្រឿង គឺមាន​តម្លៃ​ពី​១​ពាន់​ដុលារ ទៅ​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។



«​ដ្បិត​កញ្ចក់​ការពារ​គ្រាប់កាំភ្លើង​មានតម្លៃ​ថ្លៃ​មែន ប៉ុន្តែ ជីវិត​របស់​យើង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានទេ​»​។ នេះ​ជាការ​អះអាង​របស់លោក មាន បញ្ញា ដោយ​បន្ត​ពន្យល់ថា ការបិទ​កញ្ចក់​ការពារ​គ្រាប់កាំភ្លើង​លើ​រថយន្ត នឹង​ជួយ​អ្នកបើកបរ ឬ​អ្នក​នៅក្នុង​រថយន្ត ឲ្យ​មាន​សុវត្ថិភាព​ចៀស​ផុតពី​ការធ្វើឃាត​ដោយ​គ្រាប់កាំភ្លើង ឬ​ការប៉ុនប៉ង​វាយ​រថយន្ត​ដោយ​ឧបករណ៍​ផ្សេងទៀត​។​

​លោក​បន្តថា​៖ «​លក្ខណៈពិសេស​នៃ​កញ្ចក់​នេះ គឺអាច​ការពារ​រហូត​ដល់​កាំភ្លើង AK  ហើយ​យើង​មិនអាច​បាញ់​ចូលក្នុង​រថយន្ត​បានទេ ប៉ុន្តែ​យើង​អាច​បាញ់​ចេញពី​ក្នុង​រថយន្ត​នោះបាន​»​។ 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក មាន បញ្ញា ដូចតទៅ​៖           
 









Tag:
 ​រថយន្ត​
 ​ បិទ​កញ្ចក់​
 ​ គ្រាប់កាំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com