ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
និយមន័យ​ផ្លូវ​ល្បឿន​លឿន និង​បរិក្ខារ​ផ្លូវថ្នល់​
10, Jul 2017 , 8:19 pm        
រូបភាព
ដោយ:
​ផ្លូវ​ល្បឿន​លឿន សំដៅ​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍ ដែលមាន​បរិក្ខារ​ចែក​ទ្រូ​វ​ផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា ឬ​ចែកជា​គន្លង​ផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ ឬ​មាន​ផ្លូវ​ប្រសព្វ​តិច​បំផុត ក្នុងករណី​ចាំបាច់​។ នេះ​បើ​យោងតាម​មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​។



​មាត្រា​ដដែល​បញ្ជាក់ទៀតថា ផ្លូវ​ល្បឿន​លឿន មាន​បំពាក់​បរិក្ខា​ផ្លូវថ្នល់​គ្រប់គ្រាន់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍​ឥតឈប់ឈរ ធានា​សុវត្ថិភាព បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ និង​ចូល​ផ្លូវ​ល្បឿន​លឿន​នេះ​។

​បរិក្ខារ​ផ្លូវថ្នល់ សំដៅ​ដល់ទី​ចំណត ទីសំចត ភ្លើង​សញ្ញា ស្លាក​សញ្ញា​កំណត់​ល្បឿន ស្លាក​សញ្ញា​បង្ហាញផ្លូវ សញ្ញា​ចន្លោះ​គម្លាត គំនូស​សញ្ញា របាំង ឬ​បរិក្ខា​បែងចំណែក​ផ្លូវ​។ រង្វង់​មូល ខឿន​បែងចែក​ទិស​ចរាចរណ៍ ថ្ម​ចិញ្ចើមផ្លូវ ជញ្ជាំង របង​ការពារ បង្គោលគីឡូម៉ែត្រ បង្គោល​សញ្ញា​កំណត់​ព្រំ ព្រមទាំង​ស្លាក​សញ្ញា និង​ឧបករណ៍​បំពាក់​ផ្សេងទៀត​នៅតាម​បណ្តោយ​ផ្លូវ ក៏​ជា​បរិក្ខារ​ផ្លូវថ្នល់​ដែរ​៕



Tag:
 ច្បាប់​
 ​ ចរាចរណ៍​
 ​ ផ្លូវ​ល្បឿន​លឿន​
  ​បរិក្ខារ​ផ្លូវថ្នល់​
© រក្សាសិទ្ធិដោយ thmeythmey.com