ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
តើ​សីលធម៌ អនុញ្ញាត ឲ្យ​ទិញ​រថយន្ត​ថ្លៃ​កម្រិតណា​?
10, Jul 2017 , 8:39 pm        
រូបភាព
​មនុស្ស​យើង​ខ្លះ​ត្រូវការ​រថយន្ត សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំថ្ងៃ និង​ទុក​សម្រាប់​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជាដើម​។ រថយន្ត​ល្អៗ ដែលមាន​តម្លៃ ត្រឹម ២​ម៉ឺន ឬ​៣​ម៉ឺន​ដុល្លារ ឬ​ថ្លៃ​ក្រោម​នេះ​អាច​បម្រើ​សេចក្តីត្រូវការ​ខាងលើនេះ​បាន ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន ទិញ​ឡាន​ថ្លៃ​លើស​តែ​ពី​តម្រូវ​ការដែល​មិនមែនជា​រថយន្ត​ធម្មតា​។ ឧទាហរណ៍​រថយន្ត​ម៉ាក រថយន្ត Mercedes-Benz តម្លៃ​ចាប់ពី​៩​ម៉ឺន​ដុល្លារ​ឡើងទៅ រថយន្ត​ម៉ាក PORSCHE តម្លៃ​ចន្លោះ​ពី​៦០​ម៉ឺន ទៅ​២២​ម៉ឺន​ដុល្លារ ឬ ម៉ាក  ROLLS ROYCE តម្លៃ​ពី​២៦​ម៉ឺន​ដុល្លារ ដល់​ទៅ​២​លាន​ដុល្លារ​។​



​ភិក្ខុ ឯម ប៊ុនធឿន ចៅអធិការ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ អ្នក​ដែល​ទិញ​រថយន្ត​ថ្លៃៗ គឺ​ដើម្បី​ឲ្យ​សម​នឹង​ងារ​របស់ខ្លួន អួត​គ្នា​ពី​ស័​ក្ត​យស និង​ជា​មោទកភាព​របស់​បុគ្គល​ដែលមាន​លទ្ធភាព​ទិញ​រថយន្ត​ថ្លៃៗ​ទាំងនោះ​ប្រើ​។ ភិក្ខុ ឯម ប៊ុនធឿន មាន​សង្ឃដីកា​ពន្យល់​ប​ន្ថែ​ម​តាម​លទ្ធិពុទ្ធ​ដូច្នេះ​៖« អ្នកមាន អ្នកធំៗ មហាសេដ្ឋី ទើប​គេ​មានលទ្ធភាព​ទិញ​រថយន្ត​ថ្លៃៗ​។ ការទិញ​របស់​ថ្លៃៗ​នេះ គឺជា​មោទនភាព​របស់​មនុស្ស​ម្នាក់ៗ ដែល​គេ​ពេញចិត្ត គេ​ស្រឡាញ់ ចង់​ឲ្យ​មាន​អ្នក​សរសើរ​ចឹ​ង​ទៅ​»​។

​តើ​សីលធម៌​អនុញ្ញាត​យើង​ឲ្យ​ទិញ​រថយន្ត​ថ្លៃ​កម្រិតណា​? តើ​គួរ​ទិញ​រថយន្ត ដែលមាន​តម្លៃ​គួរសម និង​ទុក​ថវិកា​ដែល​សល់ ផ្តល់​ទៅ​អង្គការ​មនុស្សធម៌ ឬ​វត្ត​អារាម​វិញ​ទេ​ឬ​? 

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង នាយ យ៉ាន និង​ភិក្ខុ ឯម ប៊ុនធឿន ចៅអធិការ​វត្ត​ស្ទឹងមានជ័យ ដូចតទៅ​៖










Tag:
 ថយន្ត​
 ​ សីលធម៌​
 ​ ឯម ប៊ុនធឿន​
© រក្សាសិទ្ធិដោយ thmeythmey.com