កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា Rooney ទាមទា​រចេញពី Man Utd ដោយ​ខ្លួនឯង​
11, Jul 2017 , 9:11 am        
រូបភាព
​លោក Jose Mourinho បាន​បង្ហើប​ប្រាប់ថា Wayne Rooney ជា​អ្នកស្នើ​ចង់​ចាកចេញ​ទៅកាន់​ក្រុម​ចាស់ Everton ដោយ​ខ្លួនឯង ហើយ​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United មិនអាច​ហាមឃាត់​រូបគេ​បានទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Goal.com ។​



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​៣១​ឆ្នាំ​បាន​ចាក​ចេញពី Everton មក​ចូលរួម​ជាមួយ Man Utd កាលពី​១៣​ឆ្នាំមុន ក្នុងតម្លៃ​ផ្ទេ ៣៥​លាន​ដុល្លារ​។ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៩ ខែកក្កដា អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​បិសាច​ក្រហម​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​នេះ បានសម្រេច​ទៅ​ចូលរួម​ជាមួយ​ក្រុម​ចាស់​វិញ​ដោយ​គ្នាន​តម្លៃ​ខ្លួន​។​

​មូលហេតុ​នៃ​ការចាកចេញ​នេះ អាចមកពី​រូបគេ​មិន​ចង់​អង្គុយ​នៅ​កៅអី​បម្រុង ច្រើនជាង​ឈរ​នៅ​ទីលាន​ដូច​កាលពី​រដូវ​កាល​មុន និង​ស្រប​ពេលដែល​ម្ចាស់​ជើងឯក Premier League ២០​សម័យកាល ឈានដល់​កិច្ចព្រមព្រៀង​ទិញយក​ខ្សែប្រយុទ្ធ Romelu Lukaku ពី Everton មកកាន់​ទឹកដី Old Trafford ថែមទៀត​។​

​បន្ទាប់ពី​ការចាកចេញ​បានប្រកាស​ជា​ផ្លូវការ​ហើយ​នោះ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​សរសេរ​នៅលើ​វេ​សាយ​ផ្លូវ​ការណ៍ Man Utd​ថា​៖«​វា​មិនមែនជា​រឿង​សម្ងាត់​ដែល​ខ្ញុំ​ធ្លាប់​កោតសរសើរ Rooney ទេ​។ គាត់​គឺជា​កីឡាករ​អាជីព​ដ៏​ល្អ​ម្នាក់​របស់​ក្លិប ហើយ​គាត់​នឹង​នៅតែ​មានឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Man Utd ជា​រៀងរហូត​»​។ Mourinho បន្ថែមថា​៖«​វា​មិន​ងាយស្រួល​ទេ​ដែល​ឈរ​មើល​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ចាកចេញ​នោះ តែ​នេះ​ជាការ​សម្រេចចិត្ត​របស់​គាត់ ហើយ​ខ្ញុំ​មិនអាច​ហាមឃាត់​គាត់​បានទេ មានតែ​ជូនពរ​អោយ​គាត់​មាន​អនាគត​ល្អ​នៅ​ទីនោះ​»​។​

​សូមបញ្ជាក់ថា Rooney បានបង្ហាញ​ខ្លួន​ឲ្យ​បិសាច​ក្រហម ៥៥៩​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ២៥៣​គ្រាប់ ក្រោយ​ចាក​ចេញពី Everton មកកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០០៤ និង​ជួយ Man Utd ឈ្នះ​ជើងឯក Premier League ៥​សម័យកាល Champions League ១​លើក ពាន​លំដាប់​ទី​២​អឺរ៉ុប Europa League ១​លើក រួមទាំង​ពាន​ជាច្រើន​ទៀត​៕


Tag:
 បាល់ទាត់​
  Wayne Rooney
  Manchester United
  Jose Mourinho
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com