ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ​ដើម្បី​បេះដូង​កាន់​តែមាន​សុខភាព​ល្អ​
12, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​មនុស្ស​គឺជា​សរីរាង្គ​ដែល​មិនចេះ​សម្រាក​ឡើយ គឺ​ធ្វើការ​ពេញ​ម៉ោង​ជាប់​រហូត​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិនសូវ​ជា​យកចិត្តទុកដាក់​ចំពោះ​សរីរាង្គ​មួយ​នេះ​ឲ្យ​បានល្អ​ទេ​។ ជំងឺ​បេះដូង​គឺជា​ជំងឺ​ដែល​អាច​បង្ការ​បាន ហើយ​បើសិនជា​អ្នក​ផ្លាស់ប្តូរ​របៀប​រស់នៅ​ធម្មតាៗ​ដូចខាងក្រោម​នេះ​បាន នោះ​អ្នកនឹង​អាចមាន​សុខភាព​ល្អ ហើយ​បេះដូង​ក៏​កាន់តែ​ធ្វើការ​ស្រួល​ដែរ​។​



    ឈប់​ជក់បារី​
    ញ៉ាំ​អាហារ​ប៉ូវ​សុខភាព​បេះដូង​ដូចជា បន្លែ និង​ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ​
    ត្រូវតែ​រស់នៅ​បែប​សកម្ម ជាពិសេស​ហាត់ប្រាណ​យ៉ាងហោចណាស់ ៤៥​នាទី​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ​
    ថែរក្សា​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​ឲ្យ​បានល្អ​
    សម្រក​ទម្ងន់​បើសិនជា​ដឹងថា​ខ្លួន​កំពុងតែ​ធាត់ ព្រោះ​វា​អាចធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​បាន​
    ត្រូវ​ចេះ​ប្រើ​វិធី​រំងាប់​អារម្មណ៍​ដើម្បី​បន្ថយ​ស្ត្រេ​ស​
    កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com