រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្លាយជា​ម្ចាស់​រថយន្ត​ភ្លាមៗ ជាមួយ​លក្ខខណ្ឌ​ងាយៗ ពី​ធនាគារ CIMB
11, Jul 2017 , 3:39 pm        
រូបភាព
​រថយន្ត​គឺជា​យានជំនិះ​ដ៏​ចាំបាច់​មួយ ដែល​មិន​ត្រឹមតែ​ផ្តល់នូវ​សុ​វត្ថ​ភាព និង​ផាសុកភាព​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​លើកកម្ពស់​ជីវិត​របស់​លោកអ្នក ឲ្យ​កាន់តែ​ស៊ីវីល័យ និង​ទាន់សម័យ​ផងដែរ​។ ប៉ុន្តែ​មិនមែន​អ្នក​គ្រប់គ្នា​សុទ្ធតែ​អាច​ទទួលបាន​រថយន្ត ដែល​ខ្លួន​ពេញចិត្ត​នោះឡើយ ហើយ​ថវិកា​អាចជា​បញ្ហា​ចម្បង​មួយ​ផងដែរ​។ ឥឡូវនេះ លោកអ្នក​មិនចាំបាច់​សន្សំ​ប្រាក់​យូរអង្វែង ដើម្បី​ទិញ​រថយន្ត​ទៀតឡើយ​។ ឥណទាន​រថយន្ត របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ផ្តល់នូវ​ភាពងាយស្រួល និង​ទំនុកចិត្ត​ខ្ពស់​ដល់​លោកអ្នក ក្នុងការ​ទទួលបានរ​ថ​យន្ត​ភ្លាមៗ ជាមួយនឹង​លក្ខខណ្ឌ​ល្អ និង​ការអនុម័ត​ឥណទាន​រហ័ស​។​

​ធនាគារ CIMB ផ្តល់ជូន​ឥណទាន​ទាំង​ទៅលើ​រថយន្ត​ថ្មី និង​មួយ​ទឹក ទៅដល់​អតិថិជន​ទាំង​ជា​បុគ្គលិក​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម តាមរយៈ​ដៃគូ​ក្រុមហ៊ុន និង​យានដ្ឋាន​លក់​រថយន្ត​ធំៗ និង​មានកេរ្តិ៍ឈ្មោះ នៅ​ទូទាំងប្រទេស​។ ឥណទាន​រថយន្ត​រប​ស់ធ​នាគារ CIMB ផ្តល់ជូន​ពិសេស​នូវ​ការ​កាត់ឈ្មោះ​កាត​គ្រី ឬ​ប័​ណ្ឌ​ចុះបញ្ជី​រថយន្ត ជាមួយ​ឈ្មោះ​អតិថិជន​ផ្ទាល់​តែម្តង​។ ក្នុងនោះ ឥណទាន​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត​ច្រើន​បំផុត គឺ​ដក​១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​ដែល​ស្នើសុំ​ឥណទាន​។ សម្រាប់​ទំហំ​នៃ​ឥណទាន អតិថិជន​អាច​ខ្ចី​បាន​រហូតដល់ ៧០ ភាគរយ នៃ​តម្លៃ​រថយន្ត ហើយ​ការអនុម័ត​ឥណទាន គឺមាន​ភាព​រហ័ស​ទាន់​ចិត្ត​ផងដែរ ប្រសិនបើ​អតិថិជន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។​

​ឥណទាន​រថយន្ត​រប​ស់ធ​នាគារ CIMB ដែល​ទើបតែ​បង្កើតឡើង កាលពីពេល​ថ្មីៗ​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែល​កំពុង​កើនឡើង​ឥតឈប់ឈរ លើ​ការប្រើប្រាស់​រថយន្ត នាពេល​បច្ចុប្បន្ន​។ យោងតាម​ទិន្នន័យ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញថា ការចុះបញ្ជី​រថយន្ត​ឆ្នាំ​២០១៦​កន្លងទៅនេះ មាន​ចំនួន​ជាង ៦​ម៉ឺន​គ្រឿង ដែល​កើនឡើង ៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ ហើយ​តាម​ការរំពឹងទុក ចំនួន​នៃ​ការចុះបញ្ជី​រថយន្ត​ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​បន្ត​កើនឡើង​បន្ថែមទៀត​ផងដែរ​។​



​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖ «​យើង​ទើបតែ​សម្ពោធ​ឥណទាន​រថយន្ត ក្នុង​ឆ្នាំ​២០១៧​នេះ​ប៉ុណ្ណោះ ដោយសារ​យើង​មើលឃើញ​កំណើន​យ៉ាង​រហ័ស​នៃ​តម្រូវការ​ប្រើប្រាស់​រថយន្ត​របស់​អតិថិជន​។ ការនាំយក​ផលិតផល​ឥណទាន​ថ្មី​នេះ គឺ​ស្របទៅតាម​ការប្តេជ្ញាចិត្ត​របស់​ធនាគារ CIMB ក្នុងការ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ឲ្យ​កាន់តែ​សម្បូរបែប ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែល​ត្រូវការ​រថយន្ត​ផ្ទាល់ខ្លួន ទៅតាម​គោលបំណង​ប្រើប្រាស់​ផ្សេងៗ​»​។​

​ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់​ផងដែរ​ថា​៖ យើង​បានកំណត់​លក្ខខណ្ឌ​ជាក់លាក់ មុននឹង​ចាប់​ដៃគូ​ជាមួយ​យានដ្ឋាន​លក់​រថយន្ត​ណាមួយ ដើម្បី​ប្រាកដថា អតិថិជន​ទទួលបាន​ទាំង​រថយន្ត ដែលមាន​គុណភាព​ខ្ពស់ និង​លក្ខណៈសម្បត្តិ​ឥណទាន ដែល​ផ្តល់​ផលចំណេញ​ច្រើន​ផងដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ +855 (0) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com