កីឡាជាតិ
ជាតិ
AFF U15៖ កម្ពុជា ប៉ះ ហ្វីលីពីន នៅ​ខេត្ត​ឈុន​បុរី​ល្ងាច​នេះ​
12, Jul 2017 , 11:37 am        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ត្រូវ​បើក​ការប្រកួត​លើក​ទី​២​ជាមួយ​ក្រុម U15 ហ្វីលីពីន​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា នេះ នៅ​កីឡដ្ឋាន Chonburi Campus 1 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។​



​ក្រោយ​បរាជ័យ​ក្រោយ​ថ្វី​ជើង U15 វៀតណាម ២-១ ក្នុងជំនួប​បើកឆាក ក្រុម U15 កម្ពុជា​ត្រូវ​បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយ​ត្រូវ​ជួប​ប្រកួត​លើក​ទី​២​ជាមួយ​ក្រុម U15 ហ្វីលីពីន​នា​វេលា​ម៉ោង​៦:៣០​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា នៅ​កីឡដ្ឋាន Chonburi Campus 1 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ គួរ​បញ្ជាក់ថា ក្រុម U15 ហ្វីលីពីន បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ២-០ ក្នុងជំនួប​បើកឆាក​ដូចគ្នា​ផងដែរ​។

​ក្នុង​ពូ​ល B នេះដែរ ក្រុម U15 ទី​ម័​រ​ខាងកើត​ត្រូវ​តទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី នា​វេលា​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន Chonburi Campus 1 ស្របពេល​ក្រុម U15 ព្រុយ​ណេ​ប៉ះ​ជើង​ខ្លាំង​វៀតណាម នៅ Chonburi Campus 2​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ម្សិលមិញ​ក្រុម​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​ក្រុម​ឡាវ ២-០ មុន U15 ថៃ យកឈ្នះ​ឥណ្ឌូនេស៊ី ១-០ និង U15 អូស្ត្រាលី​លត់​ក្រុម​សិង្ហ​បុរី​ក្នុង​លទ្ធផល ៨-០៕


Tag:
 បាល់ទាត់​
  AFF U15
© រក្សាសិទ្ធិដោយ thmeythmey.com