ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ទទួលបាន​ជីវជាតិ និង​របៀប​រស់នៅ​ដែល​អាច​ទប់ស្កាត់​ភាព​ភ្លេចភ្លាំង​
12, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​មួយ​ធម្មតា​ទៅហើយ​ដែលថា​នៅពេល​អាយុ​កាន់តែច្រើន យើង​នឹង​ចាប់ផ្តើម​មាន​បញ្ហា​នៃ​ការចងចាំ​។ ដូច​គេ​និយាយថា “​ដំបូង​ឡើយ​អ្នក​ភ្លេចឈ្មោះ​គេ បន្ទាប់មក​ភ្លេចមុខ បន្ទាប់មកទៀត​ភ្លេច​រ៉ូ​ត​ខោ បន្ទាប់មកទៀត​ក៏​ភ្លេច​រ៉ូ​ត​ខោ​ចេញ​ដើម្បី​នោម​ដែរ​”​។​



​អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា យើ​អាច​រស់​នៅបាន​យ៉ាង​ល្អ​ប្រកបដោយ​ភាព​ចង​ចាំបាន​ទោះបីជា​អាយុ​ច្រើន​ក៏ដោយ ដ​រ៉ាប​ណា​ចេះ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​៖

​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​
​យក​ល្អ​គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​ទទួលទាន​ឲ្យ​បាន​ច្រើន ព្រោះ​វា​នឹង​ផ្តល់​ជា​អង់​ទី​អុកស៊ីដ​ង់​ដើម្បី​ការពារ​រាងកាយ ព្រមទាំង​ជាតិ​សរសៃ​សម្រាប់​ស្អាត​សរសៃឈាម​ក្នុង​ខួរក្បាល​។​

​ចៀសវាង​របស់​ផ្អែម​
​ជាតិ​ស្ករ​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្វិត​បាន ជាពិសេស​តំបន់​សម្រាប់​រៀនសូត្រ និង​ចងចាំ​តែម្តង​។​

​ចៀសវាង​ខ្លាញ់ Trans Fats
​ខ្លាញ់​ប្រភេទ​នេះ​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្វិត​ដូចជា​តិ​ស្ករ​អញ្ចឹង​។ ខ្លាញ់​នេះ​មាននៅ​ក្នុង​អាហារ​ឆា ឬ​ចៀន អាហារ​លឿន និង​អាហារ​ខ្ចប់ ឬ​អាហារ​ឆ្អិន​ស្រាប់​។​

​ញ៉ាំ​វីតាមីន B
​វីតាមីន B ជួយ​កាត់បន្ថយ​ការ​រលាក​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​លើ​ការ​ផ្ចង់អារម្មណ៍​។ ចូរ​ប្រាកដថា អ្នក​បាន​ទទួលទាន​វីតាមីន B12, B6 អាស៊ីត​ហ្វូ​លិ​ក ឬ​ថ្នាំ​បំប៉ន​វីតាមីន B​កំ​ផ្លេ​ច​។​

​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ឲ្យ​បាន​ច្រើន​
​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​មាន​ច្រើន​នៅក្នុង​ត្រី​សាល​ម៉ុង ត្រី​សា​ឌី​ន ឬ​ធូ​ណា​។ ខ្លាញ់​អូ​មេ​ហ្គា​បី​ជួយ​កាត់បន្ថយ​ការ​រលាក ហើយ​វា​ក៏​ជួយ​អភិ​វ​ឌ្ឈ​ន៍​ខួរក្បាល និង​ជំនាញ​ឆ្លាត​វ៉ៃ​ផងដែរ​។​

​ហាត់ប្រាណ​
​ឥទ្ធិពល​នៃ​ការហាត់​ប្រាណ ចំពោះ​មុខងារ​ឆ្លាត​វ៉ៃ​របស់​រាងកាយ​គឺអាច​នឹង​កើតមាន​ចំពោះ​អ្នក បើសិនជា​អនុវត្ត​វា​ជា​រៀងរាល់ថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com