ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ទាំងនេះ នឹង​អាចជួយការពារ​អ្នក​ពីជំងឺមហារីក​
13, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែឈើ​ទាំង​ប៉ុន្មាន​ប្រភេទ​ខាងក្រោម​នេះ អ្នក​គួរតែ​ពិសារ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​ការពារ​មិន​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ឡើយ​។ តើ​មាន​ផ្លែឈើ​អ្វី​ខ្លះទៅ​?



1.    ផ្លែ​ស្រការ​នាគ ជា​ផ្លែឈើ​ដែល​អាចជួយ​ការពារ​មិន​ឲ្យ​កោសិការ​មហារីក​កើតឡើង​លើ​ខ្លួន​អ្នក​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​របស់​អ្នក​។​
2.    អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី ព្រោះ​វា​អាចជួយ​ទប់​មិន​ឲ្យ​កោសិការ​មហារីក​ណាមួយ​អាច​កើត​ឡើងលើ​សារពាង្គកាយ​អ្នក​ឡើយ​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ឡើយ​។​
3.    ចេក​ក៏​ជា​ផ្លែឈើ​ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ពិសា​រដែរ ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​បាន​។​
4.    ផ្លែ​ប៉ោម គឺជា​ផ្លេ​ឈើ​ដែល​អ្នក​អាច​ពិសារ​រាល់ថ្ងៃ​បាន ព្រោះ​នៅក្នុង​នោះ វា​មាន​សារធាតុ​ដែល​អាចជួយ​បណ្តេញ​សារធាតុ​ដែល​អាច​បង្កើតជា​កោសិការ​មហារីក​បាន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ឃ្លាតឆ្ងាយ​ពី​ជំងឺមហារីក​នេះ​។​
5.    នៅក្នុង​ក្រូច មាន​វីតាមីន​សេ ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ក្រពះ សួត ឬ​បំពង់ក​ជាដើម​។​
6.    ទំពាំងជូរ ជា​ផ្លែឈើ​ដែល​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​បណ្តេញ​ជំងឺមហារីក​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំងអស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com