ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាំងឆ្នាំ២០១៧ ចាប់ផ្តើមថ្ងៃនេះ
× ពិព័រណ៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាំង ឆ្នាំ២០១៧នេះ មានរយៈពេល៤ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៣ ខែកក្កដានេះ រហូតដល់ថ្ងៃទី១៦ ខែកក្កដា នៅសាលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងក្រុមប្រឹក្សាចិនជំរុញពាណិជ្ជកម្មអន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិចិន ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរថភ្លើង ថាមពល ការដឹកជញ្ជូន ប្រព័ន្ធទំនាក់ទំនង ម៉ាស៊ីននិងឧបករណ៍សម្ភារអគារ រថយន្ត គ្រឿងម៉ាស៊ីន និងបច្ចកវិទ្យាកសិកម្ម អេឡិកត្រូនិក ចំណីអាហារ។ល។
ក្រុមហ៊ុនចិន និងកម្ពុជាចំនួន១៣០ក្រុមហ៊ុន នឹងចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ក្នុងពិព័រណ៍រយៈពេល៤ថ្ងៃនេះ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច៕
Tag:
ពិព័រណ៍
មេគង្គ-ឡានឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com