ពីនេះ ពីនោះ
ក្រៅពីព្រៃគុក ប្រាសាទគរគោក ប្រាប់ដល់ពិភពលោក ខ្មែរមិនអន់ តំបន់ប្រាសាទសំបូរព្រៃគុក បេតិកភណ្ឌថ្មីរបស់ពិភពលោក។ រូបថត So Sokun Theary
×
បទ ពាក្យ៨
សំឡេងទូងស្គរបន្ទររួមគ្នា
ទូទាំងកម្ពុជារួមអបអរ
សម្រែកជយោហ៊ោឮតៗ
ដោយអំណរសាទររាស្ត្ររដ្ឋា។
មិនអាចរកស្គរឈរទះធុងប៉ោត
ឃើញហើយកោតដួងចិត្តស្និទ្ធស្នេហា
បង្ហាញភាពខ្លាំងតាំងពីដូនតា
ខ្មែររួមរក្សាថាថាងថែបាន។
រន្ទះភ្លៀងផ្គរបន្ទរព្យុះភ្លៀង
ប្រាសាទរៀងរៀបឈរនៅយ៉ាងថ្កាន
ឦសានបុរ:ដែលខ្មែរគ្រប់ប្រាណ
ធ្លាប់ចាំបានថាសំបូរព្រៃគុក។
ឥឡូវប្រាសាទស្អាតស្អាងឈ្មោះល្បី
ក្លាយជាទ្រព្យលោកីយ៍យ៉ាងពេញមុខ
ក្រោយUNESCO ចុះបញ្ជីទុក
សំបូរព្រៃគុកសម្បត្តិមនុស្សលោក។
ច្នេះយើងជាខ្មែរបន្តរក្សា
កេរដូនតាជាសម្បត្តិទ្រព្យភោគ
ក្រៅពីព្រៃគុកប្រាសាទគរគោក
ប្រាប់ដល់ពិភពលោកខ្មែរមិនអន់៕
© រក្សាសិទ្ធិដោយ thmeythmey.com