កីឡាជាតិ
ជាតិ
ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​៖ ចិន ជប៉ុន និង​ម៉ាឡេស៊ី ចុះឈ្មោះ​ចូលរួម​ច្រើន​ក្នុងចំណោម​អត្ត​ព​លិ​កប​រទេស​
12, Jul 2017 , 5:02 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរលើកទី៤
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុនចក្រភពខ្មែរលើកទី៤
ដោយ:
​អត្ត​ពលិកម​ក​ពី​ប្រទេស​ចិន​បាន​ឈរ​លំដាប់​ទី​១​ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ទាំង​៥១​ប្រទេស ដែល​បាន​ចុះឈ្មោះ​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នា​ខែសីហា នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ព្រឹត្តិការណ៍​នេះ​ទទួលបាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ជាជាង​៣​ពាន់​នាក់ ក្នុងនោះ​អត្ត​ព​លិ​ក​បរទេស​មាន​ប្រមាណ​ជា​១,៥០០​នាក់ ដែល​មកពី​៥១​ប្រទេស​ទូទាំង​ពិភពលោក​។ ថ្នាក់ដឹកនាំ​កីឡា​រំពឹងថា ឆ្នាំនេះ​អ្នកចូលរួម​នឹង​កើនឡើង​ពី​៥​ទៅ​១០​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។​



​បើ​យោងតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​បាន​កើនឡើង​ជាង​៣​ពាន់​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នេះ​។ ក្នុងនោះ​អត្ត​ព​លិ​ក​កម្ពុ​ជាមាន​ចំនួន​១,៧៥៥​នាក់ និង​អត្ត​ព​លិ​ក​បរទេស​មាន​ចំនួន​១,៥០០​នាក់​។ ក្នុងចំណោម​អត្ត​ព​លិ​ក​បរទេស​ទាំងនេះ ចិន ឈរ​លំដាប់​ទី​១ ជប៉ុន​លំដាប់​ទី​២ និង​ម៉ាឡេស៊ី​លំដាប់​ទី​៣ ក្នុងចំណោម​៥១​ប្រទេស​ដែល​បាន​ចុះឈ្មោះ​ចូលរួម​។​

​ពាក់ព័ន្ធ​នឹង​ការ​ឈរ​លេខ​១​របស់​ចិន លោក វ៉ា​ត់ ចំរើន បាន​ពន្យល់ថា ដោយសារ​គណៈ​ក​ម្មា​រៀបចំ​ការប្រកួត​បាន​ពឹង​ទី​ស្នាក់នៅ​ចិន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ទីនោះ​។ ម្យ៉ាងទៀត ចិន​ជា​គោលដៅ​ទេសចរណ៍​ទី​១ និង​សំខាន់​ជាងគេ​ក្នុងចំណោម​ប្រទេស​នៅលើ​ពិភពលោក​របស់​ផែនការ​ក្រសួងទេសចរណ៍​។

«​ក្រសួងទេសចរណ៍​បានដាក់​គោលដៅ​នៅ​ឆ្នាំ​២០២០ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យ​បាន​២០​លាន​នាក់​។ ក្នុង​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍​នេះដែរ ក៏បាន​ដាក់បញ្ចូល​វិស័យ​កីឡា​នៅក្នុង​នោះ​ផងដែរ​។ បញ្ហា​នេះ​អាចជា​កត្តា​ដែល​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​ចិន​មានការ​កើនឡើង​ខ្លាំងជាងគេ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា ការផ្តោត​ចិន​ជា​គោលដៅ​ទេសចរណ៍​ដោយសារ​ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។​

​ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​រូបនេះ​បាន​បន្ថែមថា ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​រៀបចំឡើង​ក្នុង​គោលបំណង​ធំៗ​៣ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេ​ចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​រដូវ​ខ្សត់​ភ្ញៀវ​ទេ​ចរណ៍​, ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌​នានា និង​ដើម្បី​បំផុស​ចលនា​ការពារ​បរិស្ថាន​ក្នុង​បរិវេណរ​តំបន់​ទេសចរណ៍​ប្រវត្តិ​ស្តា​ស្រ​មួយ​នេះ​។​

​លោក​បាន​បន្ថែមទៀតថា ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែសីហា ខាងមុខ មាន​៤​ប្រភេទ​វិញ្ញាសា​ចូលរួម គឺ​វិញ្ញាសា​ម៉ារ៉ាតុន​, ពាក់កណ្តាល​ម៉ារ៉ាតុន​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​រត់​បែប​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ​។ គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា អ្នក​ចុះឈ្មោះ​ចូលរួម​វិញ្ញ​សា​ម៉ារ៉ាតុន​មាន​ជាង​៥០០​នាក់​, វិញ្ញាសា​ពាក់កណ្តាល​ម៉ា​រ៉​តុ​ន​ជាង​៦០០​នាក់​, ១០​គីឡូម៉ែត្រ​ជិត​៥០០​នាក់ និង​៣​គីឡូម៉ែត្រ​មាន​ជាង​១​ពាន់​នាក់​។

​តែ​យ៉ាងណា ចំនួន​នេះ​អាចមាន​ការប្រែប្រួល ព្រោះ​ការចុះឈ្មោះ​មិនទាន់​បិទ​បញ្ជី​នោះទេ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា ពោលគឺ​បិទ​តែ​សម្រាប់​បរទេស​តែប៉ុណ្ណោះ​។ លោក វ៉ា​ត់ ចំរើន រំពឹងថា នៅ​ឆ្នាំនេះ​ចំនួន​អ្នក​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នឹងមាន​ការកើនឡើង​ពី​៥​ទៅ​១០​ភាគរយ​ដោយ​ធៀប​ទៅនឹង​ឆ្នាំមុន​ដែលមាន​តែ​ជិត​៣​ពាន់​នាក់​៕


Tag:
 ម៉ារ៉ាតុន​ចក្រ​ខ្មែរ​
  វ៉ា​ត់ ចំរើន​
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com