ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​
13, Jul 2017 , 9:19 am        
រូបភាព
រូបពីហ្វេសប៊ុករបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន
រូបពីហ្វេសប៊ុករបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលខាងមុខ តប​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​លោក ប្រាក់ សុខុន​។ ប៉ុន្តែ​មិនទាន់​មានការ​កំណត់ពេល​វេលា​នៅឡើយ​ទេ​។​


 
​ក្រសួងការបរទេស ដែល​បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ដំណើ​ទស្សនកិច្ច​លោក ប្រាក់ សុខុន នៅ​មី​យ៉ាន​ម៉ា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្របរ​បស់​លោកជំទាវ ហើយ​លោកជំទាវ ក៏​ទទួលយក​ការអញ្ជើញ​នេះ​ដោយ​រីករាយ​»​។​
 
​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងមក ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ធិ​ន ច ក៏​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅ​មី​យ៉ាន​ម៉ា​កាលពី​ថ្ងៃទី​១០-១១​កក្កដា ដើម្បី​ឆ្លើយតប​នូវ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​បន្ថែមទៀត ដើម្បី​ស្វែងរក​យន្តការ​នានា ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​រវាង​ប្រទេស​ទាំងពីរ​៕
 

Tag:
 ប្រាក់ សុខុន​
 ​អ៊ុង សាន​ស៊ូ​ជី​
 ​កម្ពុជា​
 ​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com