កីឡាជាតិ
ជាតិ
កីឡា៥ប្រភេទចេញទៅប្រជែងជើងឯកកីឡាសិស្សមធ្យមសិក្សាអាស៊ាននៅសិង្ហបុរី
× កីឡាករកីឡាការិនីកម្ពុជា៥ប្រភេទកីឡាបានចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជើងឯកកីឡាសិស្សមធ្យមសិក្សាអាស៊ាននៅប្រទេសសិង្ហបុរី ដែលចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកក្កដា។
អត្តពលិក៥ប្រភេទកីឡារួមមាន ហែលទឹក អត្តពលកម្ម វាយកូនបាល់ វាយកូនឃ្លីលើតុ និងវាយសីបានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ដើម្បីចូលរួមប្រជែងដណ្តើមជើងឯកកីឡាសិស្សមធ្យមសិក្សាកម្រិតអាស៊ានប្រចាំឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកក្កដា។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូកីឡា និងកីឡាករកីឡាការិនីសរុបចំនួន៥២នាក់ឲ្យចូលរួមព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាលើកនេះ ដែលដឹកនាំដោយ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
Tag:
កីឡាសិស្សមធ្យមសិក្សានៅសិង្ហបុរី
ស៊ាន បូរ៉ាត
ប៊ូ ជុំសេរី
© រក្សាសិទ្ធិដោយ thmeythmey.com