ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកសារ​គុក​ទួលស្លែង​ជាង​៤០​ម៉ឺន​ទំព័រ នឹងត្រូវ​ផលិត​ជា​ទម្រង់​អេឡិចត្រូនិក​
13, Jul 2017 , 4:28 pm        
រូបភាព
​ស្ថិតក្នុង​គម្រោង​៣​ឆ្នាំ​របស់​អង្គការ​យូណេស្កូ និង​ត្រូវ​ឧបត្ថម្ភ​ដោយ​ភ្នាក់ងារ Koica របស់​រដ្ឋាភិបាល​កូរ៉េ ឯកសារ​ជាច្រើន​ប្រភេទ​នៅ​ប​ណ្ណា​សារ​នៃ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​នឹងត្រូវ​ផលិត​ទៅជា​ឯកសារ​អេឡិចត្រូនិក ឬ​ឌីជីថល​។ មន្ត្រី​របស់​អង្គការ​យូណេស្កូ លោក លឹម ប៊ុន​ហុក ដែល​គ្រប់គ្រង​គម្រោង​ដ៏​សំខាន់​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ឯកសារ​ជាង​៤០​ម៉ឺន​សន្លឹក​ដែល​ស្ថិតនៅក្នុង​គម្រោង​នេះ ត្រូវបាន​ចាត់ទុកថា​ជា ឯកសារ​ចងចាំ​របស់​ពិភពលោក​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច និង​លោក លឹម ប៊ុន​ហុក ដូចតទៅ​៖




​ដោយសារតែ​ឯកសារ​ទាំងឡាយ​ដែល​រួមមាន ចម្លើយសារភាព ប្រវត្តិរូប​អ្នកទោស រូបថត កំណត់ហេតុ ជាដើម​ដែល​សរុប​ទាំងអស់​មាន​ជាង​៤០​ម៉ឺន​ទំព័រ ត្រូវបាន​ទទួលស្គាល់ថា​ជា ការចងចាំ​របស់​ពិភពលោក (memory of the world) នៃ​អង្គការ​យូណេស្កូ ទើប​ការផលិត​ឯកសារ​ទាំងនេះ​ទៅជា​ទម្រង់​អេឡិចត្រូនិក​ជា​ការងារ​ចាំបាច់​ខ្លាំង​។ នេះ​ជាការ​ពន្យល់​របស់លោក លឹម ប៊ុន​ហុក មន្ត្រី​គ្រប់គ្រង​គម្រោង​នេះ​របស់​អង្គការ​យូណេស្កូ ដោយ​លោក​បញ្ជាក់​បន្ថែមថា ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ទម្រង់​អេឡិចត្រូនិក​ទាំងនេះ នឹងត្រូវ​រៀបចំ​ដាក់​ក្នុង​វេ​ប​សាយ ដែល​អនុញ្ញាត និង​ផ្តល់​ភាពងាយស្រួល​ដល់​ការស្រាវជ្រាវ​នានា​ទៀតផង​។​

«​ក្រុមហ៊ុន​ឯកជន​ដែល​នឹង​ទទួលបន្ទុក​អនុវត្ត​គម្រោង​នេះ ត្រូវតែ​ជា​អ្នកជំនាញ​ដែល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ ចេះ​ភាសា​ខ្មែរ មាន​ជំនាញ​ថែរក្សា​ឯកសារ​…​។ ហើយ​នៅក្នុង​ក្របខណ្ឌ​នៃ​គម្រោង​នេះ មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្រសួង​វប្បធម៌ មន្ត្រី​នៃ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ថែមទៀត​ក្នុង​កិច្ចការងារ​នេះ​»​។ នេះ​ជាការ​អះអាង​របស់​មន្ត្រី​គ្រប់គ្រង​គម្រោង​របស់ យូណេស្កូ​៕


Tag:
 ទួលស្លែង​
  S-21
  ស​-២១
  លឹម ប៊ុន​ហុក​
  យូណេស្កូ​
© រក្សាសិទ្ធិដោយ thmeythmey.com