ពីនេះ ពីនោះ
«​បាល់​» ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង ​
14, Jul 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ​ស្គាល់​យ៉ាងច្បាស់​អំពី​ពាក្យ «​បាល់​» ។ ជាពិសេស​ប្រភេទ​កីឡាបាល់ទាត់​បច្ចុប្បន្នកំពុង​ពេញនិយម និង​មានការ​គំ​ទ្រ​យ៉ាងច្រើន​សន្ធឹក​ពី​ស្រទាប់​យុវជន​។ ប៉ុន្តែ ពួកគេ​ភាគច្រើន​មិនបាន​ដឹងថា​ពាក្យ «​បាល់​» នេះ ជា​ពាក្យ​កម្ចី​ពី​បរទេស​ឡើយ​។ ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​នៃ​ពាក្យ​កម្ចី​ពី​បរទេសមួយ​នេះ​៖


  
នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​បាល់​» នេះ​ថា ជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង ( បារ​. Balle ) ។ នាមសព្ទ​មួយ​នេះ គឺជា​ប្រដាប់​សម្រាប់​កីឡា​ធ្វើ​ពី​កៅស៊ូ​ជាដើម​មាន​សណ្ឋាន​ជា​ដុំ​មូល​ បាល់បោះ​, បាល់ទាត់​; កីឡា​បាល់ ជា​កាយបរិហារ​ពិសេស​មួយ​ក្នុង​សកលលោក​, ក្នុងសម័យ​សង្គមរាស្ត្រនិយម​ប្រទេស​កម្ពុជា មាន​ពួក​អ្នកកីឡា​គ្រប់​ប្រភេទ​កាន់តែ​សម្បូរ​ឡើង​រាល់ថ្ងៃ​, ព្រោះ​មាន​សម្ដេចព្រះ​នរោត្តម​សីហនុ ជា​ព្រះបិតា​កីឡា​ជាតិ . . . ៕


© រក្សាសិទ្ធិដោយ thmeythmey.com