ជាតិ
សុវត្តិភាព ចរាចរណ៍
ពីរ​សប្តាហ៍​ខែកក្កដា មាន​មនុស្ស​៥០​នាក់​ស្លាក់ និងរ​បួង​ជាង​១៧០​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​
14, Jul 2017 , 7:19 pm         2208
រូបភាព
​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ កើតឡើង ចំនួន​១១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥០​នាក់ រងរបួស​សរុប​១៧១​នាក់ ក្នុងនោះ​របួសធ្ងន់​១១២​នាក់ និង​រងរបួស​ស្រាល​៥៩​នាក់​។ យោងតាម​ការផ្សាយ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ថ្ងៃទី​១៣ មិថុនា ឆ្នាំ​២០១៧​។​


​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​៦​នាក់ រងរបួស​ស្រាល​៥​នាក់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត ម៉ូតូ និង​រថយន្ត​ធុន​តូច ។​

​នាយកដ្ឋាន​ចរាចរណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន ប្រជែង និង​កត្តា​យានយន្ត​។ ខេត្ត​រាជធានី​ដែលមាន​គ្រោះថ្នាក់ និង​រងរបួស​រួមមាន ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តតាកែវ ខេត្តកណ្តាល និង​ខេត្តកំពត ។​

​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​សរុប​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល​១៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ កើតឡើង​ចំនួន​១១២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥០​នាក់ រងរបួស​សរុប​ចំនួន​១៧១​នាក់ ក្នុងនោះ​របួសធ្ងន់​១១២​នាក់ និង​រងរបួស​ស្រាល​ចំនួន​៥៩​នាក់​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
 ​ ស្លាប់​
 ​ របួស​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next