ជាតិ
សុវត្តិភាព ចរាចរណ៍
ពីរសប្តាហ៍ខែកក្កដា មានមនុស្ស៥០នាក់ស្លាក់ និងរបួងជាង១៧០ដោយគ្រោះថ្នាក់ចរាចរណ៍
× គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កើតឡើង ចំនួន១១២លើក បណ្តាលឲ្យមនុស្សស្លាប់៥០នាក់ រងរបួសសរុប១៧១នាក់ ក្នុងនោះរបួសធ្ងន់១១២នាក់ និងរងរបួសស្រាល៥៩នាក់។ យោងតាមការផ្សាយគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។
របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៦នាក់ រងរបួសស្រាល៥នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្ត ម៉ូតូ និងរថយន្តធុនតូច ។
នាយកដ្ឋានចរាចរណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន ប្រជែង និងកត្តាយានយន្ត។ ខេត្តរាជធានីដែលមានគ្រោះថ្នាក់ និងរងរបួសរួមមាន ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពត ។
នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានសរុបរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កើតឡើងចំនួន១១២លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥០នាក់ រងរបួសសរុបចំនួន១៧១នាក់ ក្នុងនោះរបួសធ្ងន់១១២នាក់ និងរងរបួសស្រាលចំនួន៥៩នាក់៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស្លាប់
របួស
© រក្សាសិទ្ធិដោយ thmeythmey.com