ជាតិ
សេដ្ឋកិច្ច
សួន​កម្សាន្ត​ទំនើប​លើ​ផ្ទៃដី​២១​ហិច​តា​នៅ​ម៉ាឡេស៊ី ប្រើ​ទុនវិនិយោគ​ជាង​១២០​លាន​ដុល្លារ​
14, Jul 2017 , 5:25 pm        
រូបភាព
ដោយ:
Perak, ម៉ាឡេស៊ី​៖ ក្រុមហ៊ុន​មួយ​របស់​ម៉ាឡេស៊ី បាន​បោះទុន​ជាង ១២០​លាន​ដុល្លារ​បង្កើត​សួន​កម្សាន្ត​បែប​ទំនើប ដែលមាន​ឈ្មោះថា Movies Animation Park Studios (MAPS) នៅ​ប្រទេស​ម៉ាឡេស៊ី​។​



​សួន​កម្សាន្ត​នេះ​មាន​ផ្ទៃដី ២១​ហិកតា ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Animation Them Park Sdn Bhd ។ សួន​នេះ​ត្រូវបាន​បែងចែក​សកម្មភាព​កម្សាន្ត​ជាច្រើន ដែល​រួមមាន ការបង្ហាញ​របស់​រថ​យន្ត​ប្រណាំង និង​ម៉ូតូ​ហោះ​, ការ​ជិះ​ឧបករណ៍​លើ​អាកាស​, ការ​ទស្សនា​ភាពយន្ត ៤D និង​សកម្មភាព​ជាច្រើន​ផ្សេងទៀត​។

​សួន​នេះ​មាន​ទីតាំងនៅ​ក្រុង Ipoh រដ្ឋ Perak ប្រទេស​ម៉ាឡេស៊ី​។ តំបន់​កម្សាន្ត​មួយ​នេះ ទើបតែ​ដាក់​សម្ពោធ​នៅ​ឆ្នាំនេះ ដោយ​រំពឹង​មាន​ភ្ញៀវ​ចូល​ទស្សនា ១​លាន​នាក់​នៅ​ឆ្នាំ​ដំបូង​។​










© រក្សាសិទ្ធិដោយ thmeythmey.com