Perak, ម៉ាឡេស៊ី៖ ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី បានបោះទុនជាង ១២០លានដុល្លារបង្កើតសួនកម្សាន្តបែបទំនើប ដែលមានឈ្មោះថា Movies Animation Park Studios (MAPS) នៅប្រទេសម៉ាឡេស៊ី។
សួនកម្សាន្តនេះមានផ្ទៃដី ២១ហិកតា ដែលគ្រប់គ្រងដោយក្រុមហ៊ុន Animation Them Park Sdn Bhd ។ សួននេះត្រូវបានបែងចែកសកម្មភាពកម្សាន្តជាច្រើន ដែលរួមមាន ការបង្ហាញរបស់រថយន្តប្រណាំង និងម៉ូតូហោះ, ការជិះឧបករណ៍លើអាកាស, ការទស្សនាភាពយន្ត ៤D និងសកម្មភាពជាច្រើនផ្សេងទៀត។
សួននេះមានទីតាំងនៅក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី។ តំបន់កម្សាន្តមួយនេះ ទើបតែដាក់សម្ពោធនៅឆ្នាំនេះ ដោយរំពឹងមានភ្ញៀវចូលទស្សនា ១លាននាក់នៅឆ្នាំដំបូង។