ជាតិ
រដ្ឋមន្ត្រីអប់រំ ថា ការបង្កើតសាកលវិទ្យាល័យតាមខេត្ត មិនសូវផ្តល់ប្រសិទ្ធភាពក្នុងការអប់រំឡើយ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាននិយាយថា ការវិនិយោគបង្កើតសាកលវិទ្យាល័យនៅតាមខេត្ត មិនសូវផ្ដល់ប្រសិទ្ធភាពក្នុងការអប់រំឡើយ។ លោកថា មូលហេតុដែលមិនសូវមានប្រសិទ្ធភាពនេះ ព្រោះគ្រូបង្រៀនល្អៗ មានសមត្ថភាពខ្ពស់ ភាគច្រើនមិនចង់ទៅបង្រៀនតាមខេត្តនោះទេ។ ចំណែកសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ ក៏មិនចង់រៀននៅសាកលវិទ្យាល័យតាមខេត្តនេះដែរ ព្រោះពេលរៀនចប់ពួកគេ ក៏ពិបាករកការងារធ្វើជាងរៀននៅភ្នំពេញ ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ដូច្នេះថា៖
សូមស្ដាប់សំឡេង៖
សម្រាប់ទិសដៅគោលនយោបាយលើប្រព័ន្ធអប់រំ ឆ្នាំ២០១៨-២០១៩ ក៏ដូចជាចក្ខុវិស័យរយៈពេលវែងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានកំពុងរៀបចំយុទ្ធសាស្ត្រអប់រំ ដោយកំណត់យកទិសដៅអទិភាពមួយចំនួន រួមមាន ការវិនិយោគលើសាលាគរុកោសល្យ និងការរៀបចំទីកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន, ការបំប៉នគ្រូបង្រៀន , ការរៀបចំកន្លែងបង្រៀនបច្ចេកវិទ្យា និងភាសាបរទេស, ការគ្រប់គ្រងតាមសាលារៀន និងការវិនិយោគលើវស័យថ្នាក់ឧត្តមសិក្សាណា ដែលឈានមុខសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឆ្លើយតបគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មជាដើម៕
Tag:
ហង់ ជួនណារ៉ុន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com