អ្នកមាន​ជំងឺ​គ្រុនពោះវៀន​អាច​នឹងមាន​សញ្ញា​ទាំងនេះ
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អ្នកមាន​ជំងឺ​គ្រុនពោះវៀន​អាច​នឹងមាន​សញ្ញា​ទាំងនេះ
12, Jun 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រោគសញ្ញា​របស់​ជំងឺ​គ្រុនពោះវៀន​ទំនងជា​កើតឡើង​បន្តិច​ម្តងៗ ហើយ​ច្រើនតែ​ឃើញ​មាន​ក្នុង​រយៈពេល ១ ទៅ​៣​សប្តាហ៍​ក្រោយ​ប៉ះពាល់​នឹង​ជំងឺ​នេះ​រួច​។​



​នៅពេល​សញ្ញា​កើតមាន អ្នក​ទំនង​ជាមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
•    អាកា​រៈ​ក្តៅខ្លួន​ចាប់ផ្តើម​ពី​ទាប ហើយ​កើនឡើង​រាល់ថ្ងៃ រហូតដល់ ៤០.៥​អង្សារ​
•    ឈឺក្បាល​
•    អស់កម្លាំង​
•    ឈឺ​សាច់ដុំ​
•    បែកញើស​
•    ក្អក​ស្ងួត​
•    មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់​
•    ឈឺពោះ​
•    រាក ឬ​ទល់លាមក​
•    កន្ទួល​រមាស់​
•    ហើមពោះ​ខ្លាំង​

​បើសិនជា​អ្នក​មិន​ទទួលយក​ការព្យាបាល​ទេនោះ អ្នក​អាច​នឹង​៖
•    ទៅជា​រវើរវាយ​
•    ដេក​គ្មាន​ចលនា និង​ភ្នែក​អស់កម្លាំង​បើក​បានតែ​ពាក់កណ្តាល ដែល​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាកា​រៈ​ជំងឺ​គ្រុនពោះវៀន​

​ផលវិបាក​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ច្រើនតែ​អាច​កើតមាន​ក្នុងករណីនេះ​។ អ្នកខ្លះ​វិញ រោគសញ្ញា​អាច​នឹង​ត្រឡប់មកវិញ​ក្នុង​រយៈពេល ២​សប្តាហ៍​ក្រោយពី​ការ​ក្តៅខ្លួន​ស្រាកស្រាន្ត​ទៅវិញ​។​
​ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ​បើសិនជា​អ្នក​សង្ស័យថា​ខ្លួនឯង​មាន​ជំងឺ​គ្រុនពោះវៀន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 54491 [1] => 61,32 [2] => អ្នកមាន​ជំងឺ​គ្រុនពោះវៀន​អាច​នឹងមាន​សញ្ញា​ទាំងនេះ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )