ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ចេតិយភ្នំលោកយាយ យ៉ាត នៅប៉ៃលិនសាងសង់ដោយជនជាតិកូឡានៃប្រទេសភូមា
16, Jul 2017 ,
8:19 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ចេតិយភ្នំលោកយាយយ៉ាត ឬចូឡាមណីចេតិយ ត្រូវបានសាងសង់ឡើងដោយជនជាតិកូឡា នៃប្រទេសភូមា ឬមីយ៉ាន់ម៉ា នៅអំឡុងសតវត្សរ៍ទី១៩ នៅលើកំពូលភ្នំយ៉ាត ដែលគេជឿថា ជាទីសក្ការៈដ៏ស័ក្តិសិទ្ធ នៃខេត្តប៉ៃលិន។
ចេតិយនេះមានបាតប្រវែង១៦ម៉ែត្របួនជ្រុង កម្ពស់ប្រមាណ២៧ម៉ែត្រ និងកំពូលតូចៗចំនួន៤ មានកម្ពស់៤,៥ម៉ែត្រ ទទឹង១,៥ម៉ែត្រ។ នៅជាប់នឹងផ្នែកខាងក្រោម នៃចេតិយតូចៗ គេឃើញមានសរសេរជាភាសាភូមា ដែលអក្សរនេះ គេអះអាងថា ជាឈ្មោះ អ្នកជួយឧបត្ថម្ភកសាងចេតិយនេះ។ ចេតិយតូចៗនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា គឺសាងសង់ឡើងអំឡុងឆ្នាំ១៩២៥។
មានការលើកឡើងខុសៗគ្នាថា ចេតិយនេះ ជាចេតិយលោកហ្លួងរតនសម្បត្តិ ក្នុងរឿង ឬជាចេតិយរបស់ចៅចិត្រ និងនាងឃុននារី កូឡាបប៉ៃលិន។ មតិខ្លះទៀតបានបដិសេធថា ចេតិយនេះ មិនមែនជាចេតិយរបស់លោកហ្លួងរតនសម្បត្តិ ឬចៅចិត្រនាងឃុននារីឡើយ គឺ ជាចេតិរបស់គហឹបតី នៃជនជាតិកូឡា ដែលមករកទទួលទានទិញលក់ ឬជីកត្បូងនៅទីនេះ។ ប៉ុន្តែអាជ្ញាធរខេត្តប៉ៃលិន និងព្រះសង្ឃ ដែលគង់នៅទីអារាមលើកំពូលភ្នំនេះ បានអះអាងថា ចេតិយនេះ មិនជាប់ពាក់ព័ន្ធនឹងតួអង្គក្នុងរឿងកុឡាបប៉ៃលិនទេ របស់លោកញ៉ុក ថែមទេ តែជាចេតិយដែលសាកសង់ឡើងដោយជនជាតិកូឡា ដើម្បីដាក់តម្កល់ព្រះសរីរិកធាតុ របស់ព្រះពុទ្ធសមណគោត្តម។ បច្ចុប្បន្ន តាមព័ត៌មានក្រៅផ្លូវការ អាជ្ញាធរខេត្តប៉ៃលិន កំពុងស្វះស្វែងរៀបចំឯកសារ ដើម្បីស្នើសុំអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។
គិតមកដល់ពេលនេះ ចេតិយនេះ មានអាយុកាលជិត១០០ឆ្នាំហើយ ហើយកាលពីអំឡុងខែតុលាឆ្នាំ២០១០ ក្រោមកិច្ចសហការរវាងមន្ទីរវប្បធម៌ខេត្តប៉ៃលិន និងក្រសួង ធម្មការភូមា លោក ព្យុង ម៉ោងម៉ោង អគ្គនាយកក្រុមហ៊ុនស៊ីណេតតិចណូឡូជី មីយ៉ាន់ម៉ា បានឧបត្ថម្ភថវិការប្រមាណជាងមួយសែនពីរម៉ឺនដុល្លារ ដើម្បីជួសជុលចេតិយនេះឡើងវិញ ដោយបិទដែកអ៊ីណុកពណ៌មាស។
ក្រោយពីជួសជុលរួច ចេតិយនេះ ត្រូវបានសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការឡើងវិញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ដោយលោកជំទាវ ម៉ែន សំអន។
ទាំងអតីតកាល និងបច្ចុប្បន្ន ចេតិយកំពូលភ្នំយ៉ាត ជាទីកន្លែងសក្ការៈ គោរពបូជាដ៏ស័ក្តិសិទ្ធ និងប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋ នៃខេត្តប៉ៃលិន និងប្រជាពលរដ្ឋមកពីទីជិតឆ្ងាយផ្សេងទៀត ជាពិសេស ចេតិយភ្នំលោកយាយយ៉ាត គឺជាតំបន់សចរណ៍ ដ៏សំខាន់ និងទាក់ទាញ បំផុតរបស់ខេត្តប៉ៃលិន៕
ដោយ ពៅ សុខ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម