ពីនេះ ពីនោះ
តើ​អាចទៅរួច​ទេ ភ្នំពេញ​ថ្ងៃអាទិត្យ ពលរដ្ឋ​នាំគ្នា​ជិះ​កង់​?
16, Jul 2017 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​មានន័យថា ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​ជិះ​រថយន្ត​ទេ​។ តែ​ថា ជំនួស​ឲ្យ​ការប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ជា​រៀងរាល់ថ្ងៃ តើ​អ្នក​ភ្នំពេញ​អាច​ប្រើប្រាស់​រថយន្តក្រុង​រួមគ្នា ឬ​អាច​ប្រើប្រាស់​កង់​មួយថ្ងៃ​នៅ​ថ្ងៃអាទិត្យ​ទាំងអស់គ្នា​បានដែរ​ឬទេ​?



​រថយន្តក្រុង​ក៏​កាន់​តែមាន​ចំនួន​ច្រើន​គ្រឿង​នៅក្នុង​ទីក្រុង​ភ្នំពេញ អ្នកប្រើប្រាស់​កង់ ក៏មាន​ចំនួន​កាន់តែ​ច្រើនឡើង​។ ការសង្កេត​ជាក់ស្តែង​បាន​បង្ហាញថា ពលរដ្ឋ​កាន់តែ​ច្រើនឡើង​នាំគ្នា​ជិះ​កង់ ពលរដ្ឋ​កាន់តែ​ច្រើនឡើង​ធុញ​ទ្រា​ញ់​ក្នុង​ការរក​កន្លែង​ចំណត​។ ប្រសិនបើ​ពលរដ្ឋ​អ្នក​ភ្នំពេញ​ខ្លួនឯង និង​សាលា​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​មាន​នយោបាយ​ជិះ​កង់ និង​ការប្រើប្រាស់​មធ្យោបាយ​រួមគ្នា​មួយថ្ងៃ​អាទិត្យ ពេលនោះ ក្រុងភ្នំពេញ​នឹងមិន​សូវ​ប្រឈម​នឹង​ការកកស្ទះ ឬ​ការបំពុល​បរិស្ថាន​ឡើយ​។ មួយថ្ងៃ​អាទិត្យ​ដោយ​មិន​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន ពលរដ្ឋ​អាច​ចំណេញ​បាន​ថវិកា​ច្រើន​ម៉ឺន​ដុល្លារ ជួយ​បរិស្ថាន និង​ជាការ​ធ្វើ​កីឡា​ដោយ​ប្រយោល​។

​តើ​អាចទៅរួច​ទេ ភ្នំពេញ​ថ្ងៃអាទិត្យ ពលរដ្ឋ​នាំគ្នា​ជិះ​កង់​?


© រក្សាសិទ្ធិដោយ thmeythmey.com