ពីនេះ ពីនោះ
ពលរដ្ឋខ្មែរខ្លះហៅជនជាតិបារាំងថា បារាំងសេះ ឬបារាំងសែស ហេតុអ្វី?
× បើផ្អែកលើវចនានុក្រមសម្តេចសង្ឃ ជួន ណាត, ពាក្យបារាំងសេះគ្មានទេ ពោល គឺមានតែពាក្យ បារាំងសែស។ ពាក្យ បារាំងសែស គឺជាពាក្យសម្រាប់ហៅ ជនជាតិបារាំង ធម្មតាទេ ហើយវាអាចក្លាយមកពីពាក្យបារាំងថា Français ឬFrançaise ។
ដោយសារតែការបញ្ចេញសំឡេងមិនច្បាស់ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមហៅថា បារាំងសេះ ហើយពាក្យចុងក្រោយនេះត្រូវបានអ្នកខ្លះបកស្រាយដោយភ្ជាប់ទំនាក់ទំនងទៅនឹងជនជាតិបារាំង និងសត្វសេះ។ ហេតុផលដែលហៅថា បារាំងសេះ ព្រោះ ពលរដ្ឋខ្មែរមួយចំនួនគិតថា ជនជាតិបារាំងចូលចិត្តប្រើប្រាស់សត្វសេះជាយាន្ត(ជិះសេះ)ដើម្បីទារពន្ធដារពីខ្មែរនាសម័យអាណានិគមនិយមបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ នៅពេលពួកគេឃើញបារាំងជិះសេះមកទារពន្ធដារ ពេលនោះ ខ្មែរហៅថា ពួកបារាំងសេះមកហើយ។ ការសន្និដ្ឋានចុងក្រោយនេះ គ្រាន់តែជាការនិយាយតៗគ្នាប៉ុណ្ណោះ ហើយគ្មានឯកសារ និងអំណះអំណាងបញ្ជាក់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com