ពីនេះ ពីនោះ
ពលរដ្ឋ​ខ្មែរ​ខ្លះ​ហៅ​ជនជាតិ​បារាំង​ថា បារាំង​សេះ ឬ​បារាំងសែស ហេតុអ្វី​?
17, Jul 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​ផ្អែកលើ​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត​, ពាក្យ​បារាំង​សេះ​គ្មានទេ ពោល គឺ​មានតែ​ពាក្យ បារាំងសែស​។ ពាក្យ បារាំងសែស គឺជា​ពាក្យ​សម្រាប់​ហៅ ជនជាតិ​បារាំង ធម្មតា​ទេ ហើយ​វា​អាច​ក្លាយ​មកពី​ពាក្យ​បារាំង​ថា  Français ឬ​Française ។



​ដោយសារតែ​ការបញ្ចេញ​សំឡេង​មិន​ច្បាស់ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាប់ផ្តើម​ហៅថា បារាំង​សេះ ហើយ​ពាក្យ​ចុង​ក្រោយនេះ​ត្រូវបាន​អ្នកខ្លះ​បកស្រាយ​ដោយ​ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ជនជាតិ​បារាំង និង​សត្វ​សេះ​។ ហេតុផល​ដែល​ហៅថា បារាំង​សេះ ព្រោះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​គិតថា ជនជាតិ​បារាំង​ចូលចិត្ត​ប្រើប្រាស់​សត្វ​សេះ​ជាយា​ន្ត​(​ជិះសេះ​)​ដើម្បី​ទារពន្ធ​ដារ​ពី​ខ្មែរ​នា​សម័យ​អាណានិគមនិយម​បារាំង​ពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣​។ នៅពេល​ពួកគេ​ឃើញ​បារាំង​ជិះសេះ​មក​ទារ​ពន្ធដារ ពេលនោះ ខ្មែរ​ហៅថា ពួក​បារាំង​សេះ​មកហើយ​។ ការសន្និដ្ឋាន​ចុងក្រោយ​នេះ គ្រាន់តែ​ជាការ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ ហើយ​គ្មាន​ឯកសារ និង​អំណះអំណាង​បញ្ជាក់​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com