កីឡាជាតិ
ជាតិ
សែន រ៉ាឌី និងមិត្តរួមក្រុមកីឡាវ៉ូវីណាមហ្វឹកហាត់នៅវៀតណាមដើម្បីត្រៀមការពារជើងឯកពិភពលោក
× ម្ចាស់មេដាយមាសពិភពលោកពីអាល់ហ្សេរី សែន រ៉ាឌី និងមិត្តរួមក្រុមជម្រើសជាតិកីឡាវ៉ូវីណាមចំនួន១២នាក់ផ្សេងទៀតបានចេញទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅវៀតណាម ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពិភពលោកនៅប្រទេសឥណ្ឌា នាដើមខែសីហា ខាងមុខ។ ក្រុមកីឡាករកម្ពុជាទាំងនេះ ធ្វើការហ្វឹកហាត់នៅវៀតណាមរហូតដល់ថ្ងៃប្រកួតតែម្តង។
កីឡាករជម្រើសជាតិវ៉ូវីណាម សែន រ៉ាឌី បានចេញទៅហ្វឹកហាត់បង្កើនបច្ចេកទេស និងសមត្ថភាពនៅប្រទេសវៀតណាមម្ចាស់ក្បាច់គុនកីឡាវ៉ូវីណាម ដើម្បីត្រៀមការពារតំណែងជើងឯកពិភពលោក ដែលរូបគេឈ្នះពីប្រទេសអាល់ហ្សេរីកាលពីឆ្នាំ២០១៥។ ក្រៅពីម្ចាស់ជើងឯកពិភពលោករូបនេះ កីឡាករកីឡាការិនី១២នាក់ផ្សេងទៀតក៏កំពង់ហ្វឹកហាត់នៅទីនោះផងដែរ។
កីឡាករកីឡាការិនីវ៉ូវីណាមជម្រើសជាតិទាំងនេះ នឹងហ្វឹកហាត់ពង្រឹងបច្ចេកទេសរយៈពេល២០នៅទីនោះ រួចបន្តដំណើរទៅចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌាតែម្តងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា។ កីឡាករដែលចេញទៅហ្វឹកហាត់នៅវៀតណាមមានចំនួន១៣នាក់(ស្រី៥នាក់)ដោយពួកគេហ្វឹកហាត់លើវិញ្ញាសាប្រយុទ្ធ និងសម្តែង។
សម្រាប់ការចេញទៅហ្វឹកហាត់នៅវៀតណាម ដើម្បីត្រៀមប្រជែងដណ្តើមជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឧបត្ថម្ភផ្ទាល់ពីលោក រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៕
Tag:
វ៉ូវីណាម
សែន រ៉ាឌី
© រក្សាសិទ្ធិដោយ thmeythmey.com