ពីនេះ ពីនោះ
ស្រី «​ស​» លា​បងហើយ !
17, Jul 2017 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ


​បទ កាកគតិ​


-​ស​អើយ​អូ​នស​    ​រូប​ឬ​ក​ចិត្តល្អ​
​ស​សម​នឹង​បង​    ​យើង​ស្គាល់ចិត្ត​គ្នា​
​ច្រើន​ឆ្នាំ​កន្លង​    ​    ​ពេលនេះ​សបង​
​ដល់ពេល​បែក​គ្នា​។​

-​រន្ទះ​ភ្លៀង​ផ្គរ​    ​    ​តែ​ស​អាច​ឈរ​
​តស៊ូ​មិន​រា​    ​    ​មិន​ថា​យប់​ថ្ងៃ​
​ក្តៅ​ឬ​រងារ​    ​    ​ស​ល្អ​ជិត​ជា​
​ថែ​គ្នា​រៀងមក​។​

-៥០​ឆ្នាំ​ប្លាយ​    ​    ​ស​មិន​នឿយណាយ​
​តាំង​ជា​ជម្រក​    ​    ​ដល់​ជន​ប្រុស​ស្រី​
​ក្រក្រី​បាន​ជ្រក​    ​រស់រាន​រៀន​រក​
​រក្សា​ជីវិត​។​

-​វេលា​ផ្លាស់ប្តូរ​    ​ខ្ញុំ​ពិត​អាសូរ​
​នាង​ស​ពេក​ពិត​    ​ពេលនេះ​តទៅ​
​សលែង​នៅ​ជិត​    ​សបាន​ត្រឹម​ស្ថិត​
​ក្នុងការ​ចងចាំ​។​




© រក្សាសិទ្ធិដោយ thmeythmey.com