កីឡាអន្តរជាតិ
អន្តរជាតិ
Federer ផ្តួល Cilic ក្លាយជា​ជើងឯក Wimbledon ៨​ដង​ក្នុង​ប្រវត្តិសាស្ត្រ​
17, Jul 2017 , 11:12 am         588
រូបភាព
Roger Federer បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ដំបូង​គេ​បង្អស់​ដែល​អាច​ឈ្នះ​ពាន Wimbledon ៨​ដង ក្រោយ​ផ្តួល​គូប្រកួត Marin Cilic ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុងទឹលាននៃប្រទេសអង់គ្លេស​។​


​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​៣​ពិភពលោក Federer បាន​យកឈ្នះ​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី Marin Cilic ក្នុង​លទ្ធផល ៦-៣ ៦-១ និង ៦-៤ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Wimbledon ដែល​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា​នេះ​។ នេះ​គឺជា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Wimbledon ជា​លើក​ទី​១១​សម្រាប់ Federer និង​ជាការ​ឈ្នះ​ពាន Grand Slam ជា​លើក​ទី​១៩ ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយ​កូន​បាល់​នេះ​ផងដែរ​។​



​ក្រោយ​ឈ្នះ​ពាន Wimbledon លើក​ទី​៨ Federer បាន​បំបែក​កំណត់ត្រា​កីឡាករ​ជើងចាស់​២​រូប​គឺ Pete Sampras និង William Renshaw ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ៧​ដង​ដូចគ្នា​។​

​កីឡាករ​សញ្ជាតិ​ស្វី​ស វ័យ​៣៥​ឆ្នាំ ធ្លាប់​ឈ្នះ​ពាន​នេះ​លើកចុងក្រោយ​តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​។ ជ័យជំនះ​លើក​នេះ បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​ជាងគេ ដែល​អាច​ប្រមូលពាន​ដែល​ធ្វើឡើង​ក្នុងប្រទេស​អង់គ្លេស​ច្រើន​បំផុត​៕

Tag:
 ​វាយ​កូន​បាល់​
  Roger Federer
  Wimbledon
  Grand Slam
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1011next