អត្ថបទពាណិជ្ជកម្ម
ម៉ាក្រូ កសាង​ទំនុកចិត្ត​តាមរយៈ​សន្និសីទ​អ្នកផ្គត់ផ្គង់​ជា​លើកដំបូង​
17, Jul 2017 , 3:50 pm         1159
រូបភាព
​ម៉ាក្រូ ដែលជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ក្នុង​ប្រព័ន្ធ​សមាជិក​មកពី​ប្រទេស​ថៃ  ដែល​ផ្តល់ជូន​ផលិតផល​ជាច្រើន​ប្រភេទ និង​ច្រើន​ជម្រើស​ពី​អ្នកផ្គត់ផ្គង់​ក្នុងស្រុក និង​អន្តរជាតិ បានរៀបចំ​កិច្ច​ជំនួប​ប្រជុំ​ជាមួយ​អ្នកផ្គត់ផ្គង់​ជា​លើកដំបូង​ក្នុង​សាលប្រជុំ​ធំ​របស់​សណ្ឋាគារ​ភ្នំពេញ ដែលជា​ឱកាស​បង្ហាញ​ពី​ម៉ាក្រូ​ដល់​អ្នកផ្គត់ផ្គង់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​ឲ្យ​កាន់​តែមាន​និរន្ត​ភាព​។

​តំណាង​ម៉ាក្រូ លោក ណុប​ផា​ឆៃ មី​តាម អគ្គនាយក​ក្រុមហ៊ុន ម៉ាក្រូ (​កម្ពុជា​) បាន​មាន​ប្រសា​ស​ន៏​ថា “ សន្និសីទ​នេះ គឺជា​ឱកាស​មួយ​ដែល​អាច​ឲ្យ​យើង​បាន​ចែករំលែក​គោលបំណង​របស់​យើង​ជាមួយនឹង​អ្នកផ្គត់ផ្គង់​របស់​យើង និង​ជា​ឱកាស​បង្កើន​ការយល់ដឹង​ពី​តម្រូវការ​របស់​យើង​ឲ្យ​កាន់តែច្បាស់ ដើម្បី​ឆ្ពោះទៅរក​ការប្រកួតប្រជែង​កាន់តែខ្លាំង ស្របតាម​គោលបំណង​បង្កើត​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​អ្នកផ្គត់ផ្គង់ ដោយ​ផ្អែកលើ​ការបង្កើត និង តម្លៃ​រួមគ្នា​។​”

“​ម៉ាក្រូ គឺជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ​ក្នុង​ប្រព័ន្ធ​សមាជិក​តែមួយគត់​ដែល​បង្កើតឡើង​ក្នុងប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៨៩ ក្រោម​បេសកកម្ម​បំពេញតម្រូវការ សមាជិក​អាជីព​របស់​យើង​ក្នុង​វិស័យ​លក់រាយ រួមមាន​ហាង​លក់​ចាប់ហួយ ហាង​លក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម​ម្ហូបអាហារ (HoReCa) អ្នកផ្គត់ផ្គង់​សេវាក​ម្មហូបអាហារ មន្ទី​ពេទ្យ ភ្នាក់ងារ​រដ្ឋាភិបាល ស្ថាប័ន​អប់រំ ព្រមទាំង​ប្រតិបត្តិ​ករ​អាជីវកម្ម​ជាច្រើន​ទៀត ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ស្រប​នឹង​តម្លៃ​ពី​ក្នុងស្រុក និង​អន្តរជាតិ ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រកួតប្រជែង​”​។​



​លោក ណុប​ផា​ឆៃ មី​តាម តំណាង​ម៉ាក្រូ មានប្រសាសន៍​បន្ថែមទៀត​ថា “ ក្នុង​គោលបំណង​ធានា​ដល់​ការប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធិភាព ម៉ាក្រូ​បាន​សម្រិតសម្រាំង​រាប់​ចាប់ពី​គ្រឿងផ្សំ ឫ​វត្ថុធាតុដើម​រហូតដល់​ផលិតផល​សម្រេច​។ ទាំងអស់​នេះហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវការ​ការគាំទ្រ និង​ការចូលរួម​ពី​សំណាក់​អ្នកផ្គត់ផ្គង់​ដើម្បី​ពង្រឹង​បន្ថែម​លើ​អត្ថប្រយោជន៍​ដែលមាន​ស្រាប់​របស់​យើង ។ ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នកផ្គត់ផ្គង់​គឺ​លើសពី​អ្នកលក់​និង អ្នកទិញ យើង​ធ្វើការ​រួមគ្នា​រាប់​ចាប់ពី ការវិភាគ​តម្រូវការ​របស់​អតិថិជន ការអភិវឌ្ឍ​ផលិតផល ការគ្រប់គ្រង​គុណភាព រហូតដល់​ការធ្វើ​ទីផ្សារ​និង​ការផ្សព្វផ្សាយ​។  យើង​ក៏​ធ្វើ​កម្មវិធី​ជាច្រើន​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់​យើង​ជាមួយ​អ្នកផ្គត់ផ្គង់​ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​និរន្តរភាព ។ យើង​ក៏​ចង់​បញ្ជាក់​ពី​ដំណើរការ​ការងារ និង អត្ថប្រយោជន៍​ផងដែរ​គឺ​អ្នកផ្គត់ផ្គង់​នឹង​ទទួលបាន ស្របតាម​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​ពួកគេ​។

​សន្និសីទ​នេះ​គឺជា​វេទិការ​ស្វែងយល់​គ្នា​ទៅវិញទៅមក ដើម្បី​ឆ្ពោះទៅរក​ការសហការ​កាន់តែ​ល្អ​ទ្វេរ​ឡើង និង ប្រកបដោយ​ផលប្រយោជន៍​រួម​យូរអង្វែង​”​។

​ម៉ាក្រូ នឹង​បើក​ដំណើរការ​សាខា​ដំបូង​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​នា​ខែធ្នូ​ចុងឆ្នាំ​នេះ​។ ស្ថិតក្នុង​ទំហំ​ផ្ទៃដី​៥​ហិកតា មាន​១​ម៉ី​ន​មែត្រ​ការ៉េ គឺជា​ទីតាំង​សំខាន់​សម្រាប់​លក់ទំនិញ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​សម្រាប់​ចំណត​យានយន្ត​ជាង​៥០០​គ្រឿង ។ ម៉ាក្រូ​ផ្តល់ជូន​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ និង មានការ​រៀបចំ​ដាក់តាំង​ទៅតាម​ប្រភេទ​ផលិតផល​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​។ គ្រប់​ផលិតផល​សុទ្ធតែ​មានការ​ធានា​សុ​វ​តិ្ថ​ភាព ដោយ​ប្រទេស​ថៃ និង ស្តង់ដារ​អន្តរជាតិ ក្នុងតម្លៃ​ដែល​អតិថិជន​អាច​ទទួលបាន​ផលចំណេញ​ពេល​យកទៅលក់​បន្ត និង អាច​ឲ្យ​ពួកគាត់​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​ក្នុង​អាជីវកម្ម​ប្រកបដោយ​ការរីកចម្រើន​និង​មាន​និរន្តរភាព ។

​ព័ត៌មាន​លំអិត​សូម​ទស្សនា​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ម៉ាក្រូ​(​កម្ពុជា​) www.facebook.com/makrocambodia



( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង