ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ម៉ាក្រូ កសាងទំនុកចិត្តតាមរយៈសន្និសីទអ្នកផ្គត់ផ្គង់ជាលើកដំបូង
17, Jul 2017 ,
3:50 pm
រូបភាព
×
ដោយ:
ជី ដាណា
ម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកមកពីប្រទេសថៃ ដែលផ្តល់ជូនផលិតផលជាច្រើនប្រភេទ និងច្រើនជម្រើសពីអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិ បានរៀបចំកិច្ចជំនួបប្រជុំជាមួយអ្នកផ្គត់ផ្គង់ជាលើកដំបូងក្នុងសាលប្រជុំធំរបស់សណ្ឋាគារភ្នំពេញ ដែលជាឱកាសបង្ហាញពីម៉ាក្រូដល់អ្នកផ្គត់ផ្គង់ទាំងក្នុងស្រុកនិងក្រៅស្រុក ក៏ដូចជាពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូឲ្យកាន់តែមាននិរន្តភាព។
តំណាងម៉ាក្រូ លោក ណុបផាឆៃ មីតាម អគ្គនាយកក្រុមហ៊ុន ម៉ាក្រូ (កម្ពុជា) បានមានប្រសាសន៏ថា “ សន្និសីទនេះ គឺជាឱកាសមួយដែលអាចឲ្យយើងបានចែករំលែកគោលបំណងរបស់យើងជាមួយនឹងអ្នកផ្គត់ផ្គង់របស់យើង និងជាឱកាសបង្កើនការយល់ដឹងពីតម្រូវការរបស់យើងឲ្យកាន់តែច្បាស់ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងកាន់តែខ្លាំង ស្របតាមគោលបំណងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយអ្នកផ្គត់ផ្គង់ ដោយផ្អែកលើការបង្កើត និង តម្លៃរួមគ្នា។”
“ម៉ាក្រូ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលបែបបោះដុំក្នុងប្រព័ន្ធសមាជិកតែមួយគត់ដែលបង្កើតឡើងក្នុងប្រទេសថៃកាលពីឆ្នាំ១៩៨៩ ក្រោមបេសកកម្មបំពេញតម្រូវការ សមាជិកអាជីពរបស់យើងក្នុងវិស័យលក់រាយ រួមមានហាងលក់ចាប់ហួយ ហាងលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ (HoReCa) អ្នកផ្គត់ផ្គង់សេវាកម្មហូបអាហារ មន្ទីពេទ្យ ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ ព្រមទាំងប្រតិបត្តិករអាជីវកម្មជាច្រើនទៀត ជាមួយផលិតផលដែលមានគុណភាពស្របនឹងតម្លៃពីក្នុងស្រុក និងអន្តរជាតិ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែង”។
លោក ណុបផាឆៃ មីតាម តំណាងម៉ាក្រូ មានប្រសាសន៍បន្ថែមទៀតថា “ ក្នុងគោលបំណងធានាដល់ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាព ម៉ាក្រូបានសម្រិតសម្រាំងរាប់ចាប់ពីគ្រឿងផ្សំ ឫវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ ទាំងអស់នេះហើយជាមូលហេតុដែលយើងត្រូវការការគាំទ្រ និងការចូលរួមពីសំណាក់អ្នកផ្គត់ផ្គង់ដើម្បីពង្រឹងបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់របស់យើង ។ ទំនាក់ទំនងរបស់យើងជាមួយអ្នកផ្គត់ផ្គង់គឺលើសពីអ្នកលក់និង អ្នកទិញ យើងធ្វើការរួមគ្នារាប់ចាប់ពី ការវិភាគតម្រូវការរបស់អតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងគុណភាព រហូតដល់ការធ្វើទីផ្សារនិងការផ្សព្វផ្សាយ។ យើងក៏ធ្វើកម្មវិធីជាច្រើនដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់យើងជាមួយអ្នកផ្គត់ផ្គង់ដើម្បីឲ្យពួកគាត់មានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងប្រកបដោយនិរន្តរភាព ។ យើងក៏ចង់បញ្ជាក់ពីដំណើរការការងារ និង អត្ថប្រយោជន៍ផងដែរគឺអ្នកផ្គត់ផ្គង់នឹងទទួលបាន ស្របតាមការតាំងចិត្តរបស់យើងចំពោះពួកគេ។
សន្និសីទនេះគឺជាវេទិការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកការសហការកាន់តែល្អទ្វេរឡើង និង ប្រកបដោយផលប្រយោជន៍រួមយូរអង្វែង”។
ម៉ាក្រូ នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញនាខែធ្នូចុងឆ្នាំនេះ។ ស្ថិតក្នុងទំហំផ្ទៃដី៥ហិកតា មាន១ម៉ីនមែត្រការ៉េ គឺជាទីតាំងសំខាន់សម្រាប់លក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ និងសម្រាប់ចំណតយានយន្តជាង៥០០គ្រឿង ។ ម៉ាក្រូផ្តល់ជូននូវផលិតផលប្រកបដោយគុណភាពខ្ពស់ និង មានការរៀបចំដាក់តាំងទៅតាមប្រភេទផលិតផលដើម្បីងាយស្រួលក្នុងការស្វែងរក។ គ្រប់ផលិតផលសុទ្ធតែមានការធានាសុវតិ្ថភាព ដោយប្រទេសថៃ និង ស្តង់ដារអន្តរជាតិ ក្នុងតម្លៃដែលអតិថិជនអាចទទួលបានផលចំណេញពេលយកទៅលក់បន្ត និង អាចឲ្យពួកគាត់គ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយការរីកចម្រើននិងមាននិរន្តរភាព ។
ព័ត៌មានលំអិតសូមទស្សនាលើទំព័រហ្វេសបុកផ្លូវការរបស់ម៉ាក្រូ(កម្ពុជា)
www.facebook.com/makrocambodia
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម