ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានសុវត្ថិភាពទេ ដែលស្ត្រីមានផ្ទៃពោះញ៉ាំផ្លែទទឹម?
× ផ្លែទទឹមសម្បូរទៅដោយជាតិដែក ហើយអាចជួយបង្កើនចំនួនអេម៉ូគ្លូប៊ីនបានទៀតផង។ ដូច្នេះគ្រូពេទ្យភាគច្រើនបានណែនាំឲ្យស្ត្រីមានផ្ទៃពោះញ៉ាំផ្លែទទឹមឲ្យបានច្រើនដោយសារតែវាមានប្រយោជន៍ចំពោះសុខភាពខ្លាំង។ ផ្លែទទឹមសម្បូរទៅដោយជីវជាតិ និងជួយដល់ទារកក្នុងផ្ទៃមានសុខភាពល្អថែមទៀត។
សម្បូរជាតិសរសៃ
ត្រឹមផ្លែទទឹមមួយពែងមានជាតិសរសៃ ៥ក្រាមទៅហើយ។ ពេលខ្លះ ស្ត្រីមានផ្ទៃពោះអាចមានបញ្ហាទល់លាមក ឬបញ្ហាពោះវៀនផ្សេងៗទៀត ដូច្នេះអាហារសម្បូរជាតិសរសៃអាចជួយដោះស្រាយរឿងនេះបានហើយ។ ជាតិសរសៃដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទានគឺតិចបំផុតពី ២៥ ទៅ៣០ក្រាមជារៀងរាល់ថ្ងៃ។
សម្បូរជាតិដែក
នៅពេលអ្នកមិនមានជាតិដែកក្នុងខ្លួនគ្រប់គ្រាន់ វាអាចនឹងបណ្តាលឲ្យកង្វះគ្រាប់ឈាមណាស់ ដែលនេះជាផលវិបាកយ៉ាងខ្លាំងមួយសម្រាប់អ្នក និងទារកក្នុងផ្ទៃ ព្រោះវានឹងធ្វើឲ្យសម្រាលកូនមិនគ្រប់ខែបាន។ យ៉ាងណាមិញ វិធីធម្មជាតិដើម្បីរក្សាកម្រិតជាតិដែលគ្រប់គ្រាន់ក្នុងខ្លួន គឺការញ៉ាំផ្លែទទឹមនេះឯង។
សម្បូរវីតាមីន C
ផ្លែឈើមួយនេះក៏សម្បូរវីតាមីន C ដែរ ដែលវាអាចជួយបឺតស្រូបជាតិដែកចេញពីអាហារផ្សេងៗ និងថ្នាំបំប៉នផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com