រថយន្ត
អង្គការ​ភ្លែ​ន​អន្តរជាតិ ផ្តល់​ជំនាញ​ដំឡើងរថយន្ត ដល់​យុវជន​ជាង​១០០​នាក់
17, Jul 2017 , 8:19 pm        
រូបភាព
ដោយ:
​សៀមរាប​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា បណ្តុះបណ្តាល​ជំនាញ​ជុស​ជុល និង​ថែទាំ​រថយន្ត ដល់​យុវជន​ចំនួន​១១០​នាក់ ដែល​មកពី​ខេត្ត​ចំនួន​៤ រួមមាន​ត្បូងឃ្មុំ សៀមរាប រតនគិរី និង​ខេត្តស្ទឹងត្រែង​។  នេះ​បើតាម លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។



​យុវជន​ខ្មែរ​ងាយ​រងគ្រោះ​ចំនួន ១១០​នាក់ បានទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ជំនាញ​ជួសជុល និង​ថែទាំ​រថយន្ត ដែលជា​គម្រោង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។ ជំនាញ​ជួសជុល និង​ថែទាំ​រថយន្ត បាន​បង្កើត​ឱកាស​ដល់​ពួកគេ ទទួលបាន​ការងារ​ធ្វើ​ដែលមាន​ប្រាក់ខែ​សមរម្យ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​របស់​ពួកគេ​ផងដែរ​។ 

​លោក យី គឹម​ថា​ន ប្រធាន​គ្រប់គ្រង​កម្មវិធី​ថ្នាក់ជាតិ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី បញ្ចប់​គម្រោង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​យុវជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា កាលពីពេល​កន្លងទៅ​ថា គម្រោង​ជួសជុល និង​ថែទាំ​រថយន្ត បាន​ប្រព្រឹត្តទៅ​អស់​ពេល​ជិត​៣​ឆ្នាំ​ហើយ​។  លោក​បន្ថែមថា អង្គការ​ភ្លែ​ន បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​ក្រុមហ៊ុន HYUNDAI របស់​កូរ៉េខាងត្បូង ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល និង​កន្លែង​អនុវត្ត​សម្រាប់​យុវជន​ទាំងនោះ​។ លោក យី គឹម​ថា​ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគេ​រៀន​រយៈពេល​១​ឆ្នាំ​ក្នុង​មួយ​វគ្គ ដោយ​រៀន​ទ្រឹស្តី​ផង និង​អនុវត្តន៍​ផ្ទាល់​ផង​។ ក្រោយ​វគ្គ​បណ្តុះបណ្តាល ពួកគេ​សុទ្ធតែ​ទទួលបាន​ការងារ​ធ្វើ​»​។   

​ក្រៅពី​ជំនាញ​ជួស​ជុស និង​ថែទាំ​រថយន្ត អង្គការ Plan International Cambodia  បាន​បណ្តុះបណ្តាល​យុវជន​ដែល​ងាយ​រងគ្រោះ ដូចជា​យុវជន​បោះបង់​ការសិក្សា និង​យុវជន​ពិការ​ជាដើម សរុប​ជាង​២​ពាន់​នាក់ ឲ្យ​ទទួលបាន​ជំនាញ​ជាច្រើន ដូចជា ចុងភៅ ជុស​ជុស​ទូរ​សព្ទ​ដៃ ម៉ូតូ កង់ គោយន្ត និង​តុបតែង​មុខ និង​ធ្វើ​សក់ និង​កាត់ដេរ​សំលៀកបំពាក់​ជាដើម​។  
   
​សូម​ស្តាប់​ប្រសាសន៍ លោក យី គឹម​ថា​ន ដូចតទៅ ៖    





Tag:
 យុវជន​
  ​ការងារ​
 ​ រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com