ជាតិ
សម្តេច ហ៊ុន សែន៖ ត្រូវបន្តការបកស្រាយពាក្យពេចន៍ «សំបូរព្រៃគុក»
× នាពិធីអបអរសាទរការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិ នាល្ងាចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ការបកស្រាយពាក្យពេចន៍ «សំបូរព្រៃគុក» ត្រូវតែធ្វើបន្ត ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។
សម្តេចនាយករដ្ឋមន្ត្រី មិនបានមានប្រសាសន៍លំអិតឡើយទាក់ទងនឹងករណីនេះ ប៉ុន្តែសម្តេចទំនងជាចង់ជម្រះមន្ទិលពលរដ្ឋខ្មែរទាក់ទងនឹងការប្រើប្រាស់ពាក្យ «សំបូរព្រៃគុក» ខណៈមានការលើកឡើងមួយចំនួនថា ពាក្យ «សំបូរព្រៃគុហ៍» ជាពាក្យត្រឹមត្រូវជាង ដោយសំអាងថា ពាក្យនេះ ចេញពីពាក្យ «គុហារ»។
កន្លងមក សារព័ត៌មានថ្មីៗ ក៏ទទួលបានការបកស្រាយផងដែរពីបណ្ឌិតអក្សរសាស្ត្រ ច័ន្ទ សំណព្វ និងបណ្ឌិត ចិន្ត ច័ន្ទរតនា ដែលជាបុរាណវិទូ ទាក់ទងនឹងអត្ថន័យនៃការប្រើពាក្យ «ព្រៃគុក»៕
Tag:
តំបន់ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com