ពីនេះ ពីនោះ
តើ​ពាក្យ «​ត្បិត​» និង «​ដ្បិត​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​ដូចម្តេច​?
18, Jul 2017 , 7:37 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​បើ​ប្រាស់​ពា្យ «​ត្បិត​» និង «​ដ្បិត​» នេះ ដោយ​មិន​បានដឹង​ពី​អត្ថន័យ នៃ​ពាក្យ​ពីរ​នេះ​ថា ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​នៃ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា​៖



ទី​១) ពាក្យ «​ត្បិត​» មានន័យថា ជា​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹត​ទៅជា​«​រឹតត្បិត​» គឺ​ប្រិត​ខ្លាំង​, ក្បិតក្បៀត​ពេក​។ ឧទាហរណ៍​៖ កុំ​បណ្តែតបណ្តោយ​ពេក​, ត្រូវ​រឹតត្បិត​បន្តិច​ទៅ​, ត្រូវ​ចាយប្រាក់​រឹ​ត្បិត​បន្តិច​កុំ​កញ្ជះកញ្ជាយ​ពេក​។

ទី​២) ពាក្យ «​ដ្បិត​» មានន័យថា ដ្បិតថា គឺ​ព្រោះថា​, ដ្បិតតែ គឺ​ព្រោះតែ​, ដ្បិតអ្វី​? គឺ​ព្រោះ​អ្វី​?....

​ពាក្យ «​ដ្បិត​» នេះ បុរាណ​ប្រើ​ជា បទ ( បត់ ), ត្បទ ( ត្ប​ត់ ) ប្រហែលជា​ឃ្លាត​ក្លាយ​មកពី បា​. តប្បទ គឺ ត "​នោះ​" + បទ "​ផ្លូវ​, គន្លង​; ហេតុ​, ហេតុការណ៍​; ដំណើរ​" ទេ​ដឹង ? , ព្រោះ​, ព្រោះ​ហេតុ​, ដោយហេតុ : ស្អែក ខ្ញុំ​នឹង​ទៅ​ប្រជុំ​ពុំ​កើត​ទេ ដ្បិត​ខ្ញុំ​ពុំ​សូវ​ជា ។​

ពាក្យកាព្យ​បុរាណ​ថា ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ​ពល​ជា​ដ្បិត​នាយ ហ្វឹក​ហ្វឹ​ន​ខះខំ ៕


© រក្សាសិទ្ធិដោយ thmeythmey.com