ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រាងកាយ​ខ្វះ​វីតាមីន អាច​នឹង​បង្ហាញ​អាកា​រៈ​រប​ស់វា តាមរយៈ​ផ្ទៃមុខ​
18, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​អារម្មណ៍​អស់កម្លាំង និង​សង្ស័យថា​រាងកាយ​ខ្វះ​វីតាមីន​មែន​នោះ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នកធ្វើ​តេស្ត​ឈាម​ដើម្បី​រកមើល​ថា​តើ​ជីវជាតិ​ណាមួយ​ដែល​អ្នកមាន​តិច​ក្នុង​ខ្លួន​។ ពេលខ្លះ ការធ្វើ​តេស្ត​ឈាម​ទាំងនេះ​អាច​នឹងមាន​តម្លៃ​ថ្លើម​។ ប៉ុន្តែ​មាន​មធ្យោបាយ​ផ្សេងទៀត​ជាច្រើន​អាច​រកឃើញថា អ្នក​កង្វះ​វីតាមីន​ណាមួយ​បានដែរ នោះ​គឺ​ចា​ការមើល​ផ្ទៃមុខ​តែម្តង​។​



​ស្លេកស្លាំង​
​បើសិនជា​ទឹកមុខ​អ្នក​ទៅជា​ស្លេកស្លាំង នោះ​អាចជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​វីតាមីន B12 ហើយ​។​

​សក់​ខូចខាត​

​បើសិនជា​អ្នកមើល​ឃើញថា មានការ​ជ្រុះ​អង្គែរ​ស្បែកក្បាល ស្បែក​ស្ងួត និង​សក់​ផុតៗ​រាល់ថ្ងៃ នោះ​វា​អាចជា​សញ្ញា​កង្វះ​វីតាមីន B7 ឬ Biotin​។ រឿងនេះ​កើតឡើង​នៅពេល​អ្នក​ប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក​។​

​ភ្នែក​ទៅជា​ហើម​
​បើសិនជា​អ្នកមើល​ឃើញថា ភ្នែក​ទៅជា​ហើម ហើយ​ហើមជើង​ទៀត វា​អាចជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​ជាតិ​អ៊ីយ៉ូត​ហើយ​។ អាកា​រៈ​ផ្សេងៗ​ទៀត​អាចជា ការឡើង​ទម្ងន់ ស្ងួត​ស្បែក និង​ផុយ​ក្រចក​។​

​បបូរមាត់​ស្លេកស្លាំង
​បើសិនជា​បបូរមាត់​ខាងក្នុង និង​អ​ញ្ជា​ញ​ធ្មេញ​ទៅជា​ស្លេក មានន័យថា​អ្នក​កំពុងតែ​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​។ អ្នក​ប្រហែលជា​ចូលចិត្ត​ញ៉ាំ​ទឹកកក​ថែម​ទៀតផង​។​

​ហើម ឬ​ហូរឈាម​តាម​អ​ញ្ជា​ញ​ធ្មេញ​
​បើសិនជា​អ​ញ្ជា​ញ​ធ្មេញ​កំពុងតែ​ឈឺ ហូរឈាម ឬ​ធ្មេញ​មិនមាន​រូបរាង​ត្រឹមត្រូវ មានន័យថា​អ្នក​កំពុងតែ​កង្វះ​វីតាមីន C ហើយ​។ ការ​កង្វះ​វីតាមីន C អាច​បណ្តាល​ឲ្យ​បាក់ធ្មេញ​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com