ជាតិ
សាស្ត្រាចារ្យ​ច្បាប់ តាំង រតនា ក្លាយជា​នាយក​ខុទ្ទកាល័យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​
18, Jul 2017 , 3:23 pm        
រូបភាព
សាស្ត្រាចារ្យ តាំង រតនា ក្លាយ​ជានាយក​ខុទ្ទកាល័យ​ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ
សាស្ត្រាចារ្យ តាំង រតនា ក្លាយ​ជានាយក​ខុទ្ទកាល័យ​ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា​តែងតាំង​មន្ត្រី​ខុទ្ទកាល័យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន ៥​រូប​។ ក្នុង​ព្រះរាជក្រឹត្យ បានតែងតាំង លោក តាំង រតនា សាស្ត្រាចារ្យ​ច្បាប់ ជា​នាយក​ខុទ្ទកាល័យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ការតែងតាំង​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។



​បើតាម​ព្រះរាជក្រឹត្យ  ចុះ​ថ្ងៃទី​០៦ កក្កដា ព្រះមហាក្សត្រ​បានសម្រេច​ផ្ដល់​មុខតំណែង​ដល់​មន្ត្រី​ខុទ្ទកាល័យ​ចំនួន ៥​រូប ដោយ​ក្នុងនោះ មាន លោក តាំង រតនា ជា​នាយក​ខុទ្ទកាល័យ​។ ក្រៅពី​លោក តាំង រតនា មាន​មន្ត្រី​ខុទ្ទកាល័យ​ចំនួន ៤​រូប​ទៀត​រួមមាន លោក ជិន សុភាព , លោក ឈី សំណាង និង​លោក មាន សារឹម ជា​នាយករង​ខុទ្ទកាល័យ រួមទាំង លោក ម៉ៃ សុផាត ជា​អនុ​ពន្ធ​សភា​។

​ការ​តែងតែ​មន្ត្រី​ខុទ្ទកាល័យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំង​៥​រូបនេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។ សូមបញ្ជាក់ថា លោក តាំង រតនា ដែល​ត្រូវបានតែងតាំង​ជា​នាយក​ខុទ្ទកាល័យ គឺជា​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​ច្បាប់​ដ៏​ល្បីល្បាញ​ម្នាក់​៕


Tag:
 ក្រុមប្រឹក្សាធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com