សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី ថា​«​ភាព​រាក់ទាក់ វប្បធម៌ និង​ធម្មជាតិ​» ជា​គន្លឹះ​ស្រូប​ទេសចរ​មក​អាស៊ាន​
19, Jul 2017 , 9:03 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី(រូបកណ្ដាល)
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវប្បធម៌ម៉ាឡេស៊ី(រូបកណ្ដាល)
ដោយ:
​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វប្បធម៌​របស់​ប្រទេស​ម៉ាឡេស៊ី លោក YB Dato’ Seri Mohamed Nazri bin Abdul Aziz បាន​ជំរុញ​ប្រជាជាតិ​អាស៊ាន​យកចិត្តទុកដាក់​ពី​«​ភាព​ស្វា​មគ​មន៍ (Hospitality) វប្បធម៌ និង​សម្បត្តិ​ធម្មជាតិ ដែលជា​កត្តា​ចម្បង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​សក ល មក​ទស្សនា​តំបន់​អាស៊ាន​។



​រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី​រូបនេះ បានលើកឡើង​បែបនេះ នាឱកាស​លោក​ធ្វើជា​អធិបតី​ក្នុង​សន្និសីទកាសែត​បើក​កម្មវិធី Asean media bloggers tourism hunt ២០១៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃទី ១១​ខែកក្កដា​។ 

«​បើ​យើង​ដើរ​កម្សាន្ត​ក្នុង​តំបន់​អាស៊ាន យើង​មាន​អារម្មណ៍​ថា​គ្មានអ្វី​ខុសប្លែកគ្នា​ទេ​។ ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់ ដែល​នោះ​ហើយ​កត្តា​ចម្បង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​»​។ នេះ​ជា​គូសបញ្ជាក់​របស់លោករ​ដ្ឋ​មន្ត្រី​ម៉ា​ឡេ​។

​ជាមួយគ្នា​នឹង​ភាព​រួសរាយ​រាក់ទាក់ វប្បធម៌​ដ៏​សម្បូរបែប​ក៏​ជា​កត្តា​ដ៏​សំខាន់​ដើម្បី​ស្រូបយក​អ្នកទស្សនា​ជុំវិញ​ពិភពលោក​មក​តំបន់​អាស៊ាន​។ រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី​ថ្លែង​ដូចនេះ​ថា​៖«​បើ​ទោះ​យើង​ជា​អាស៊ាន​តែមួយ ប៉ុន្តែ​យើង​មាន​វប្បធម៌​ដ៏​សម្បូរបែប​។ បើ​យើង​ទៅ​កម្ពុជា មី​យ៉ាន​ម៉ា ថៃ​ជាដើម យើង​ឃើញ​ភាព​សម្បូរបែប​ទាំងនោះ ដូចជា​ម្ហូបអាហារ តន្ត្រី ជាអាទិ៍​»​។​

«​ខ្ញុំ​គិតថា​អ្វី​ទាំងនេះ រួមទាំង​សម្បត្តិ​ធម្មជាតិ​យ៉ាង​ស្រស់ស្អាត​នៅ​គ្រប់​ទីកន្លែង យើង​គួរតែ​ពង្រឹង​បន្ថែម ដើម្បី​ទាញយក​លំហូរ​ភ្ញៀវទេសចរ​ពិភពលោក​»​។ នេះ​ជាការ​ថ្លែង​ជំរុញ​របស់ លោក YB Dato’ Seri Mohamed ដល់​បណ្ដា​ប្រជាជាតិ​អាស៊ាន​។​

​ភ្ញៀវទេសចរ​សរុប​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន​ជាង ១០៤​លាន​នាក់ កាលពី​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​ជិត ៥០​ភាគរយ​ជា​អ្នកទេសចរ​ក្នុង​តំបន់​។ នេះ​បើ​តួលេខ​ពី​វេទិកា​សេដ្ឋកិច្ចពិភពលោក​៕


Tag:
 ទេសចរណ៍​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com