កីឡាជាតិ
ជាតិ
AFF U15៖ ឱកាស​ទៅ​វគ្គ​១/២​របស់​កម្ពុជា​បាត់បង់​ក្រោយ​ចាញ់​ម៉ាឡេស៊ី ៤-២
18, Jul 2017 , 8:07 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា បាន​បាត់បង់​ឱកាស​ក្នុង​ការឈាន​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ចាញ់ U15 ម៉ាឡេស៊ី ៣-២ នា​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។​



U15 ម៉ាឡេស៊ី រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន​២​គ្រាប់​នាំមុខ​នៅ​វគ្គ​ទីមួយ ហើយ U15 កម្ពុជា វាយបក​បាន​២​គ្រាប់​វិញ​នៅ​វគ្គ​ទី​ពីរ មុន​ពេលដែល​ម៉ាឡេស៊ី បន្ថែម​បាន​២គ្រាប់​ទៀត ដោយគ្រាប់ចុងក្រោយគឺការទាត់បាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ដើម្បី​បញ្ចប់​ជាមួយ​លទ្ធផល​ជ័យជម្នះ ៤-២ ។​

U15 ម៉ាឡេស៊ី ត្រូវ​ឡើង​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​វៀតណាម សម្រាប់​ក្រុម​ពូ​ល B ខណៈ​កម្ពុជា ទី​ម័​រ​ខាងកើត ហ្វីលីពីន និង​ព្រុយ​ណេ ត្រូវ​ហាលអាវ​។​

​ក្នុងការ​ប្រកួត​កន្លង​មក U15 ក្រោម​ការដឹកនាំ​របស់​លោក Lee Tae Hoon ឈ្នះ​២​ប្រកួត និង​ចាញ់​៣​ប្រកួត​។ កម្ពុជា​បានឈ្នះ​ហ្វីលីពីន ៤-០ ឈ្នះ​ទី​ម័​រ​ខាងកើត ១-០ តែ​ចាញ់​ព្រុយ​ណេ ២-០ ចាញ់​វៀតណាម ២-១ និង​ចាញ់​ម៉ាឡេស៊ី ៤-២ ៕




Tag:
 AFF U15
© រក្សាសិទ្ធិដោយ thmeythmey.com