ពីនេះ ពីនោះ
រវាង​ពាក្យ «​ឥឡូវ​» និង «​ឥលូវ​» តើពាក្យមួយណាត្រឹមត្រូវពិតប្រាកដ?
19, Jul 2017 , 7:21 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​ចំពោះ​ពាក្យ «​ឥឡូវ​» និង «​ឥលូវ​» ​នេះ, អ្នកខ្លះ​និយាយថា​ពាក្យ​នេះ​ត្រូវ​សរសេរ​ជា​ជើង​តម្រួត​«​ឥឡូវ​» និង​អ្នក​ខ្លះទៀត បាន​អះអាងថា​ពាក្យ​នេះ​ត្រូវតែ​សរសេរ​ជា​ពាក្យរាយ​«​ឥលូវ​»​។​ តើពាក្យមួយណាត្រឹមត្រូវពិតប្រាកដ?



​តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា គឺ​«​ឥឡូវ​» ឬ «​ឥលូវ​» ក៏បាន​ដែរ​។ នាមសព្ទ​នេះ​មានន័យថា ប្រាប់​សេចក្តី​ជា​បច្ចុប្បន្នកាល​ថា កាល​នេះ​, វេលា​នេះ​។ ឧទាហរណ៍​៖ ទៅ​ឥឡូវ​, ទៅក្នុង​វេលា​នេះ​។ ល​៕



© រក្សាសិទ្ធិដោយ thmeythmey.com