រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត​ម៉ាក​Chevrolet នឹងមាន​ប្រូ​ម៉ូ​សិន​ពិសេស សម្រាប់​អ្នកចូលរួម​នៅ​ថ្ងៃ​ពិព័រណ៍​អាពាហ៍ពិពាហ៍​
19, Jul 2017 , 10:08 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២(Wedding Fair) នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​ម៉ាក​Chevrolet និង ក្រុមហ៊ុន​ជាច្រើន​ប្រមាណ​៥០​ក្រុមហ៊ុន ដើម្បី​ជួយ​សម្រួល​ដល់​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នាពេលខាងមុខ​នេះ​។​
 
Chevrolet ជា​ម៉ាក​រថយន្ត​ដ៏​ល្បី ដែល​នាំចូល​ផ្តាច់មុខ​ពី​សហរដ្ឋអាមេរិក ព្រមទាំង​មានឈ្មោះ​ល្បី​ទូទាំង​ពិភពលោក​។ ក្នុងនោះដែរ រថយន្ត​ម៉ាក Chevrolet ក៏បាន​ពង្រីក​សក្តានុពល​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត​។​



​លោកស្រី ហៃ រដ្ឋា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​យូ​ណាយ​ធី​ត អូ​តូ ត្រេ​ឌី​ង បាន​មានប្រសាសន៍ថា​៖​​«​នេះ​ជា​កិត្តិយស​បំផុត​ដែល​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ម៉ាក Chevrolet បាន​ចូលរួម​ក្នុងការ​ដាក់តាំង​បង្ហាញ​រថយន្ត​ដ៏​ប្រណិត​របស់ខ្លួន នៅក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នេះ នៅ​សាល​កោះ​ពេជ្រ​ថ្ងៃទី ២២ និង​២៣ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ​។ ការដាក់​តាំង​បង្ហាញ​នេះ ដើម្បី​ផ្តល់ជូន​នៅ​ប្រូ​ម៉ូ​សិន ក៏ដូចជា​ណែនាំ​ជូន​ម៉ូ​ឌែ​ល​ថ្មីៗ​នៃ​រថយន្ត​ម៉ាក Chevrolet គឺ Cruze និង Malibu ដែល​ទើបតែ​នាំចូល​យ៉ាង​ថ្មីស្រឡាង​ទៅកាន់​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​គម្រោង​ទិញ​រថយន្ត​បន្ទាប់ពី​រៀប​អាពាហ៍ពិពាហ៍​រួច​»​។​


 
​លោកស្រី រដ្ឋា បាន​បន្ថែមថា​៖​​«​អ្នក​ដែល​បាន​កក់ ឬក៏​ទិញ​រថយន្ត​ម៉ាក Chevrolet ម៉ូ​ឌែ​ល​ណាមួយ នៅ​ថ្ងៃ​ពិព័រណ៍​ផ្ទាល់​នឹង​ទទួលបាន​នូវ​ការធានា​គុណភាព​រយៈពេល​៣​ឆ្នាំ ឫ ១០០,០០០​គីឡូម៉ែត្រ រួមជាមួយ​ការធានា​ថែទាំ​រយៈពេល​៣​ឆ្នាំ ឫ ៦០,០០០​គីឡូម៉ែត្រ ដែលមាន​ដូចជា​៖ ការប្តូរ​ប្រេងម៉ាស៊ីន​, តម្រង់​ប្រេងម៉ាស៊ីន​, តម្រង់​ប្រេង​, ប្រេង​ប្រអប់លេខ​, អាគុយ​, ផ្លិត​ទឹក​, ស្បែក​ហ្វ្រាំង​, តម្រង់​ខ្យល់​, ប្រេង​សម្រាប់​ប្រព័ន្ធ​កា​ពី​តា​ល់​, តម្រង់​ម៉ាស៊ីនត្រជាក់ និង​បញ្ចូល​ហ្គាស​ម៉ាស៊ីនត្រជាក់​ជាដើម​»​។​



​ពិសេស​ជាងនេះទៅទៀត សម្រាប់​គូស្នេហ៍​ទាំងអស់​ដែលមាន​ទឹកប្រាក់​ត្រឹមតែ​៥,០០០​ដុល្លារ ក៏​អាច​នឹង​ក្លាយជា​ម្ចាស់​រថយន្ត Chevrolet មួយ​ដ៏​ស្រស់ស្អាត​ផងដែរ​។ ដើម្បី​ទទួលបាន​ព័ត​មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ​៖ ០៩៥ ៥៥៥ ៨៣២/០១២ ៥២៣ ០៣០​។​

​កុំ​ភ្លេច​ចូលរួម​ពិព័រណ៍​ការតាំងពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​នេះ​អោយសោះ ដើម្បី​ប្រមូលយក​នូវ​គំនិតល្អៗ​ស្តីពី​ការរៀប​មង្គលការ យល់ដឹង​ពី​របៀប​ក្នុងការ​ជ្រើសរើស​សម្ភារ អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ  និង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការ​ដេ​គ័​រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុខ​ក្លោងទ្វារ​ចូល រួមជាមួយ​នឹង​ប្រូ​ម៉ូ​សិន​ពិសេសៗ​ពី​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com