ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ញ៉ាំ​ផ្លែក្រូច​រាល់ថ្ងៃ ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹ​ង​ផង​!!!
19, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែក្រូច​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ជាតិ​រ៉ែ និង​វីតាមីន​ច្រើន ប៉ុន្តែ​តើ​វា​អាចជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​បានដែរ​ទេ​? ថ្វីបើ​ផ្លែឈើ​មួយ​នេះ ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​និយម​ទទួលទាន​ក៏ដោយ ក៏ប៉ុន្តែ​មិនសូវមាន​នរណា​ដឹង​ច្រើន​អំពី​គុណប្រយោជន៍​របស់​វា​ប៉ុន្មាន​ឡើយ​។​



​យ៉ាងណាមិញ តាម​ការស្រាវជ្រាវ​រក​ឃើញថា អ្នក​គ្រាន់តែ​ញ៉ាំ​ផ្លែក្រូច​រាល់ថ្ងៃ​ប៉ុណ្ណោះ អត្ថប្រយោជន៍​ខាងក្រោម​នេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ​ហើយ​៖
•    ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ទប់ស្កាត់​នឹង​ជំងឺឆ្លង​នានា​
•    ជា​អាហារ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
•    ជួយ​ប្រឆាំងនឹង​ជំងឺ​បេះដូង​
•    ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
•    ថែរក្សា​ស្បែក​ឲ្យ​កាន់តែ​ស្រស់ស្អាត និង​សុខ​ភាពល្អ​
•    ជួយ​បង្ការ​ការ​ទល់លាមក​
•    ជំរុញ​ដល់​ការ​អភិ​វ​ឌ្ឈ​ន៍​ខួរក្បាល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com