ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង ៧​យ៉ាង​ដែល​ត្រូវបាន​គេ​យល់ថា ឈឺចាប់​ជាង​ការ​សម្រាលកូន​ទៅទៀត​
19, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​មានការ​ឈឺចាប់​ណាខ្លះ​ដែល​ខ្លាំង​ជាង​ការ​សម្រាលកូន​ទៀត​នោះ​? គ្មាន​ហេតុផល​ណាមួយ​ដែល​អាច​យកឈ្នះ​ការ​សម្រាលកូន​បានឡើយ ព្រោះ​មានតែ​ការ​សម្រាលកូន​ទេ​ដែល​នាំ​ឲ្យ​ស្ត្រី​ឈឺចាប់​ខ្លាំង​បំផុត ហើយក៏​មិន​ចង់​ឲ្យ​វា​កើតឡើង​ដែរ ប៉ុន្តែ​វា​គឺជា​អ្វីដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​ឆ្លងកាត់​។​



​យ៉ាងណាមិញ មានរឿង​ច្រើន​ទៀត​ដែល​អាចធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​ជាង​នេះដែរ​។ ថ្វីបើ​ការឈឺចាប់​មាន​លក្ខណៈខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត ដោយសារតែ​លក្ខណៈ​ផ្ទាល់ខ្លួន តែ​វា​ពិតជា​មាន​មែន​។ តើ​មាន​អ្វី​ខ្លះទៅ​?

1.    ការឈឺ​ក្បាល​បែប​ប្រកាំង​
2.    ការឈឺចាប់​ដោយសារតែ​គ្រួស​ក្នុង​តម្រងនោម​
3.    ការឈឺចាប់​ដោយសារតែ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​
4.    ការឈឺចាប់​ដោយសារតែ​បាក់ឆ្អឹង​ជំនី​
5.    ការឈឺ​ធ្មេញ​
6.    ការឈឺចាប់​ដោយសារ​តែមាន​គីស​ក្នុង​តំបន់​សេរ (Clitoral Hood Cyst)
7.    ការឈឺចាប់​ចេញពី​រន្ធ​គូថ​

​ការឈឺចាប់​ទាំងនេះ​ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​ខ្លាំង​ជាង​ការ​សម្រាលកូន​ដោយសារតែ រយៈពេល​នៃ​ការឈឺចាប់​របស់​វា​គឺ​យូរ​ជាង ហើយក៏​មិនបាន​ផ្តល់​បទពិសោធន៍​រីករាយ​ក្នុង​ជីវិត​ដូច​ការ​សម្រាលកូន​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com