ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​លើស​សម្ពាធ​ឈាម ត្រូវតែ​បញ្ចូល​អាហារ​ទាំងនេះ​ញ៉ាំ​ឲ្យ​បាន​រាល់ថ្ងៃ​
20, Jul 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការកាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃៗ និង​បញ្ចូល​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​ក្នុង​របប​អាហារ គឺជា​ដំបូន្មាន​ញឹកញាប់​បំផុត​របស់​គ្រូពេទ្យ​ដែល​ផ្តល់​ឲ្យ​អ្នកជំងឺ​លើ​សម្ពាធ​ឈាម​។ យ៉ាងណាមិញ មាន​អាហារ​មួយចំនួន​តូច​ដែរ ដែល​អ្នក​ត្រូវតែ​បញ្ចូល​ទៅក្នុង​របប​អាហារ​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​តាម​លក្ខណៈ​ធម្មជាតិ​។



​ខ្ទឹមស​
​ខ្ទឹមស​នឹង​ជួយ​បង្កើន​ការផលិត Nitric Oxide ដើម្បី​ជំរុញ​ដល់​សរសៃឈាម​រីក​ធំ និង​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​បញ្ចូល​ខ្ទឹមស​ទៅក្នុង​របប​អាហារ ឬ​ញ៉ាំ​វា​ទាំង​ឆៅ​ដំបូង​គេ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។​

​ឃឹ​ន​ឆាយ

​ឃឹ​ន​ឆាយ​អាច​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រោះតែ​វា​ធ្វើការ​ជាមួយ​ថ្លើម​។ ឃឹ​ន​ឆាយ​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។ អ្នក​អាច​ញ៉ាំ​ទឹក​របស់​វា ឬ​ធ្វើជា​ម្ហូប​ញ៉ាំ​ក៏បាន​ដែរ​។​

​ប៉េងប៉ោះ​
​ការបង្កើន​ការទទួល​ទាន​ប៉េងប៉ោះ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ច្រើនជាង 10 mmHg ឯណោះ​។ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​ញ៉ាំ​ជាម​យ​យ​នឹង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ACEI, Calcium Channel Blockers ឬ Diuretic កម្រិត​ទា​បន​ដែរ​។​

​ផ្លែ​ទទឹម​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ត្រូវបាន​គេ​រកឃើញថា អាច​បន្ថយ​សកម្មភាព​នៃ​អង់ស៊ីម Angiotensin Converting Enzyme (ACE) រហូតដល់ ៣៦​ភាគរយ​។ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែ​ទទឹម​ជា​អាហារសម្រន់​រាល់ថ្ងៃ​ដែរ​ដើម្បី​ទទួលបាន​ប្រយោជន៍​ប្រឆាំងនឹង​ការ​លើស​សម្ពាធ​ឈាម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com