កីឡាជាតិ
ជាតិ
លោក Marcello Lippi គ្រូបង្វឹកចិន និងធ្លាប់នាំអ៊ីតាលីឈ្នះ World Cup មើលការប្រកួត U23 នៅកម្ពុជា
19, Jul 2017 , 8:31 pm        
រូបភាព
លោក Marcello Lippi ទស្សនាការប្រកួត U23 កម្ពុជា និងចិន នៅពហុកីឡដ្ឋានជាតិ។ រូបថត រំដួល ចិត្រា
លោក Marcello Lippi ទស្សនាការប្រកួត U23 កម្ពុជា និងចិន នៅពហុកីឡដ្ឋានជាតិ។ រូបថត រំដួល ចិត្រា
ដោយ: ថ្មីៗ
 លោក Marcello Lippi គ្រូបង្វឹក​ក្រុម​ជម្រើសជាតិចិន ដែលមាន​បទពិសោធន៍​ដឹកនាំក្លិបអាជីពជាច្រើន ដូចជា Napoli, Juventus, Inter Milan រួមទាំងក្រុម​ជម្រើសជាតិអ៊ីតាលី បាន​អង្គុយមើលការប្រកួតឈុត U23 ចិន ក្នុងជំនួប​ជាមួយ​កម្ពុជា សម្រាប់ការប្រកួតពូល J នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



លោក Marcello Lippi ជនជាតិអ៊ីតាលីអាយុ៦៩ឆ្នាំ ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការដឹកនាំ Juventus បន្ថែមពីលើនេះ លោកបាននាំជម្រើសជាតិអ៊ីតាលីឈ្នះ World Cup កាលពីឆ្នាំ២០០៦ ។ លោកបានចូលដឹកនាំជម្រើសជាតិចិន ចាប់ពីឆ្នាំ​២០១៦មក បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លិបចិន Guangzhou Evergrande៕

© រក្សាសិទ្ធិដោយ thmeythmey.com