ពីនេះ ពីនោះ
អត្ថន័យពាក្យ «ចែ» ធ្វើឲ្យខ្មែរពិបាកយល់!
× ពាក្យ ចែ មួយនេះមានអត្ថន័យច្រើនណាស់។ អ្នកខ្លះយល់ដឹងទាំងអស់ តែពលរដ្ឋខ្មែរមួយចំនួនមិនបានយល់ដឹងពីអត្ថន័យពាក្យ ចែ ឲ្យពេញលេញឡើយ។ ខាងក្រោមនេះ គឺជាអត្ថន័យនៃពាក្យ ចែ ៖
ចែ (ន) ឈ្មោះមាន់មានមាឌតូច។ ឧទាហរណ៍ មាន់ ចែ រងាវពីរោះជាងមាន់គោក។
ចែ (ន) ប្រដាប់ម្យ៉ាងធ្វើពីដែកមានមុខខុបខ្វេរសម្រាប់កាវមែកឈើតូចៗ។ ឧទាហរណ៍ យក ចែ កាវដៃទំពាំងឫស្សី។
ចែ (ន) ភ្លុកមេដំរី។ ចែកាច់ គឺជាចែដែលមេដំរីកាច់ចោលដោយខ្លួនវានៅជាប់នឹងដើមឈើរស់(ខ្មែរសម័យបុរាណសន្មតថា វាជារបស់មានតម្លៃ ព្រោះ គេជឿថា វាជារបស់ត្រជាក់ត្រជំ។
ចែ (ន) គឺជាពាក្យកម្ចីពីភាសាចិន។ ឧទាហរណ៍ សុំ ចែ អញ្ជើញអង្គុយ។
ចែ (គុ) តូច ទាប កន្តិល។ មនុស្សចែ និងមនុស្សតឿដើរជាមួយគ្នា។
ការពន្យល់ខាងលើដកស្រង់ចេញពីវចនានុក្រមសម្តេចសង្ឃ ជួនណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com