ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ទំពា​រស្ករ​កៅស៊ូ​សោះ អាច​ព្យាបាល​ការ​ក្រហាយ​ទ្រូង​តាមបែប​ធម្មជាតិ​ហើយ​
20, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្រហាយ​ទ្រូង​ច្រើនតែ​ទាក់ទង​នឹង​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក ឬ​ហៅថា Gastroesophageal Reflux Disease (GERD)​។ ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​បែបនេះ​? ភាគច្រើន​គួរតែ​បន្ទោស​ទៅលើ​របៀប​រស់នៅ និង​របប​អាហារ​។ ថ្វីត្បិតតែ​រឿងនេះ​កើតឡើង​បណ្តោះអាសន្ន​ក៏ដោយ តែ​វា​ច្រើនតែ​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​។​



​ភាគច្រើន​អ្នក​ដែលមាន​អាកា​រៈ​ក្រហាយ​ដើមទ្រូង​នេះ​គឺ​នៅ​ពេលយប់ ជាពិសេស​ក្រោយពេល​ញ៉ាំ​អាហារ​ច្រើនៗ​រួច ធ្វើ​ចលនា​ដូចជា​ការលើក​របស់​ធ្ងន់ៗ ឬ​អោន ឬ​គេង​ផ្ងា​ក្រោយ​បាយ​រួច​។​

​យោងទៅតាម​សារព័ត៌មាន Journal of Dental Research បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​រោគសញ្ញា​នៃ​ជំងឺ GERD ឬ​ក្រហាយ​ដើមទ្រូង​រ៉ាំរ៉ៃ ច្រើនតែ​ធូរស្រាល​ទៅវិញ​នៅពេល​ពួកគេ​ទំពា​រស្ករ​កៅស៊ូ​មួយ​ដុំ​ដែល​គ្មាន​ជាតិ​ស្ករ​យ៉ាងហោចណាស់ ៣០​នាទី​ក្រោយ​បាយ​រួច​។​

​នេះ​ដោយសារតែ​ការ​ទំពា​រស្ករ​កៅស៊ូ​អាច​បង្កើន​លំហូរ​ទឹកមាត់ និង​ភ្ញោ​ច​ដល់​ក្រពេញទឹកមាត់​។ រាល់​អាស៊ីត​ទាំងឡាយ​ដែល​បាន​បង្កើត​ក្នុង​ពោះវៀន នឹងត្រូវ​បាន​លាង​សម្អាត​ចេញ​វិញ និង​ពង្រា​វ​វា​ឲ្យ​ថ្លា​កាន់តែ​លឿន​ផងដែ​ឬ​។ កាលណា​អាស៊ីត​ថ្លា​វិញ​បែបនេះ​អាចជួយ​សម្រួល​ដល់​អាកា​រៈ​ក្រហាយ​ដើមទ្រូង​របស់​ជំងឺ GERD នេះ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com