កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈ្នះ Man City ២-០ នា​ជំនួប Derby នៅ​ទឹកដី​អាមេរិក​
21, Jul 2017 , 11:32 am        
រូបភាព
 
​ក្រុម Manchester United ដែល​ដឹកនាំ​ដោយ​លោក Jose Mourinho  បាន​យកឈ្នះ Manchester City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​ពាន International Champions Cup និង​ជាកា​ប្រកួត​កំដៅ​សាច់ដុំ នៅ​ទីក្រុង Houston សហរដ្ឋអាមេរិក នា​ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា​នេះ​។​



​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​នា​ជំនួប​រវាង​ក្រុម​មកពី​ទីក្រុង Manchester ទាំងពីរ ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Romelu Lukaku ដែល​រក​គ្រាប់​បញ្ចូល​ទី​១​គ្រាប់​មុន​នៅ​នាទី ៣៧ ហើយ​២​នាទី​ក្រោយ ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford ជា​អ្នក​ស៊ុត​បាល់​គ្រាប់​ទី​២​។ ឈានចូល​ដល់​វគ្គ​ទី​២ ក្រុម​ទាំ​ពីរ​មិនមាន​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា​នោះទេ ចប់​ការប្រកួត Manchester United ២-០ Manchester City​។​
  
 
​សូមបញ្ជាក់ថា ការប្រកួត​កំដៅ​សាច់ដុំ​ដើម្បី​ត្រៀម​បើក​រដូវ​កាល​ថ្មី​រវាង Manchester United-Manchester City​ដែលជា​ជំនួប Manchester derby លើកដំបូង​នៅក្រៅ​ទឹកដី​អង់គ្លេស​នេះ ក៏​ជាការ​ប្រកួត​សប្បុរសធម៌​ផងដែរ​ដើម្បី​ប្រមូល​ថវិការ​សម្រាប់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក នា​ការប្រគុំ​តន្ត្រី Ariana Grande កាលពី​ថ្ងៃទី​២២ ខែឧសភា កន្លែង​ទៅ ដែល​សម្លាប់​មនុស្ស​២២​នាក់ និង​ជាច្រើន​នាក់​រងរបួស​៕
 


Tag:
 បាល់ទាត់​
  Manchester United
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com